ធ្លាប់តែលឺវោហារស័ព្ទជាពិធីការិនី ពេល កែវ ចាន់និមល ច្រៀងម្តង ផ្ទុះការសរសើរគ្រប់គ្នា (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ ពិធីការិនីសំបូរវោហារស័ព្ទសំឡេងស្រទន់ អ្នកនាង កែវ ចាន់និមល កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា កន្លងមកគេធ្លាប់ឃើញតែ ពិធីការិនីរូបនេះ បញ្ចេញវោហារស័ព្ទតាមកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗ តាមរយៈសំឡេងដ៏ផ្អែមស្រទន់ ស្រាប់តែ នាពេលថ្មីៗនេះ មហាជន ក៏ដូចជា អ្នកគាំទ្រ ផ្ទុះការភ្ញាក់លាន់មាត់សរសើរមិនស្ទើរមិនឡើយ ក្រោយពីឃើញ អ្នកនាង កែវ ចាន់និមល បង្ហើរសំនៀងយ៉ាងពិរោះរន្តំ​ ធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ជាមួយចម្រៀងរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបញ្ចេញដោយ ពិធីការិនី សុភ័ក្ត្រ កុសៈមៈ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថា មហាជន លាន់មាត់សរសើរ អ្នកនាង កែវ ចាន់និមល ថាមានសំនៀងពិរោះពិសារមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញវីដេអូនេះហើយ មហាជនអ្នកគាំទ្រ បានចែកចាយនៅលើបណ្តាញសង្គម ដោយពោលពាក្យសរសើរគ្រប់ៗគ្នា ព្រោះថាគេសឹងមិនគួរ​ឱ្យជឿ និងនឹងស្មានថា ពិធីការិនីរូបនេះ មានសំឡេងពិរោះបែបនេះសោះឡើយ៕

@sopheak__kosom

បង នីមល💕💙

♬ original sound – Sopheakkosoma – Sopheakkosoma_Storycolletor