កំពុងតែបង្ហាញឈុតតំណាងជាតិសុខៗ ស្រាប់តែបវរកញ្ញាកម្ពុជាជួបរឿងមួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់រំលងអាធាត្រ ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលនៃការប្រកួតឈុតតំណាងជាតិ នៅក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលលើកទី២០ នៅប្រទេសអុីស្រាអ៊ែល បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី បានសាងភាពភ្ញាក់ផ្អើលដល់មហាជននៅជុំវិញពិភពលោក ក្រោយបានបង្ហាញខ្លួនក្នុងឈុតតំណាងជាតិយូរជាងគេ រហូតដល់ទៅ៣នាទី ដោយសារបញ្ហាជ្រុះរបាំងផ្ទាំងល្ខោនស្រមោលស្បែក ដែលនៅខាងក្រោយខ្នង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទោះជាយ៉ាងណាបវរកញ្ញាកម្ពុជា បានកែប្រែស្ថានការណ៍នេះឲ្យបានល្អឡើងវិញ ដោយកញ្ញា ងិន ម៉ារ៉ាឌី បានបន្តដំណើរប្រកបដោយស្នាមញញឹម បន្តឆ្ពោះបង្ហាញទៅកាន់ឆាកអន្តរជាតិថា នារីខ្មែរខ្លាំង តស៊ូ ពុះពារ មិនចុះចាញ់ទៅនឹងបញ្ហាចំពោះមុខ ដែលធ្វើឲ្យអ្នកទស្សនានៅក្នុងសាលនោះ នាំគ្នាទះដៃព្រោងព្រាតសាទរ និងផ្តល់ជាកម្លាំងចិត្តឲ្យបវរកញ្ញាកម្ពុជាតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ការប្រកួតវគ្គបឋមនៃកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ បានបញ្ចប់កាលពីយប់ម្សិលមិញនេះ ប៉ុន្តែការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១(កាលបរិច្ឆេទនៅប្រទេសអុីស្រាអ៊ែល) ផ្ទាល់តែម្តង៕