អាណិតណាស់! ក្រោយផ្ទះដ៏កក់ក្ដៅឆេះខ្ទេចគ្មានសល់ ម្ចាស់ផ្ទះបានត្រឹមពោលពាក្យអួលដើម-ក បែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ មានករណីអគ្គីភ័យដ៏សន្ធោសន្ធៅមួយ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមផ្លូវរថភ្លើងក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខក្រសួងការពារជាតិ ដែលឆាបឆេះផ្ទះ (សំណង់មិនរៀបរយ)​ សរុបចំនួន ៨០ ខ្នង បង្កនូវការសោកស្ដាយជាពន់ពេក សម្រាប់ម្ចាស់លំនៅឋាននៅទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបុរសម្នាក់ ដែលជាម្ចាស់លំនៅឋាន និង បានរងគ្រោះបាត់បង់ផ្ទះដ៏កក់ក្ដៅ ក្នុងហេតុការណ៍ដ៏អាក្រក់ខាងលើ បានបង្ហោះរូបភាពទំហំនៃការខូចខាតគ្មានសល់នៃផ្ទះរបស់ខ្លួន ព្រមទាំងបញ្ចេញអារម្មណ៍ដ៏ខ្លោចចិត្ត នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានឈ្មោះ SophaRot ឱ្យបានដឹងថា ៖ «ផ្ទះដែលធ្លាប់ស្នាក់នៅ ផ្ទះដែលតែងតែបង្កើតនូវស្នាមញញឹម និង សុភមង្គលជុំគ្រួសារ ប៉ុន្តែត្រូវឆេះអស់ក្នុងរយៈពេលមួយប៉ប្រិចភ្នែក ហេតុអ្វីបានទៅជាបែបនេះ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយបានឃើញបែបនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាខំមិនចូលរួមសោកស្ដាយ ទៅកាន់ម្ចាស់គណនីខាងលើ ដែលបានជួបនូវទុក្ខធំក្នុងជីវិត បាត់បង់ទ្រព្យសម្បត្តិដ៏កក់ក្ដៅជុំគ្រួសារ ត្រឹមរយៈពេលមួយប៉ប្រិចភ្នែក ក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា ទាក់ទិនទៅនឹងករណីខាងលើ បើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យបានដឹងថា មូលហេតុនៃការឆាបឆេះដ៏សន្ធោសន្ធៅនេះ គឺបណ្តាល​មក​ពី​ឆ្លងចរន្តអគិ្គសនី ខណៈទំហំនៃការសង្គ្រោះ គឺប្រើប្រាស់​រថយន្តការិយា​ល័យ​​អគ្គិភ័យ​​ ចំនួន ២៥​ គ្រឿង​ ប្រើប្រាស់ទឹកអស់ ៧៥​ រថយន្ត​ ស្មើនឹង ៣០០​ ម៉ែត្រគូប ពន្លត់ចប់​នៅវេលា​ម៉ោង​ ០៨ និង ០០ នាទី​ព្រឹក៕