រឿងរ៉ាវប្ដឹងផ្ដល់យ៉ាងក្ដៅគគុក ទីបំផុតជ ម្លោះស្នេហ៍ចែកទ្រព្យ ត្រូវបានបញ្ចប់យ៉ាងត្រជាក់ល្ហឹម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ រឿងរ៉ាវស្នេហាបែកបាក់របស់អ្នកលក់អនឡាញ ម្ចាស់ហាង V Shop ដ៏ល្បីមួយរូប និង អតីតសង្សារដែលស្រឡាញ់គ្នា ៥ ឆ្នាំ ឈ្មោះ ជា ចាន់តុលា បានផ្ទុះកក្រើកផ្អើលពេញបណ្ដាញសង្គម និង មានអ្នកចែករំលែកតៗគ្នាជាច្រើន ខណៈកន្លងមកលោក ជា ចាន់តុលា បានដាក់ពាក្យបណ្ដឹងទៅកាន់បុគ្គលម្នាក់ ដែលគេនិយមហៅគ្រូជោគជ័យ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក និង មានការប្ដឹងតបតទៅលោក ជា ចាន់តុលា វិញ តាមរយៈអ្នកនាង ស៊ាន ធារី ម្ចាស់ហាង Vshop។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទាក់ទិនទៅនឹងករណីនេះ នៅល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ បើតាមការបង្ហោះពីលោក ផែង វណ្ណៈ បានបញ្ជាក់ឱ្យបានដឹងថា ទីបំផុត​បញ្ហា​រវាង​លោក ជា​ ច័ន្ទ​តុលា​ និង​ អ្នកនាង​ ស៊ាន​ ធារី​ ទាំងអស់ត្រូវបានដោះស្រាយបញ្ចប់​ហើយ។ លោកបានបន្តថា ការដោះស្រាយបញ្ចប់នេះ ធ្វើឡើងនៅរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ៣:៣០​ នាទី​ ដែលមានឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងលោក​ ជា​ ចាន់តុលា​ និង​ អ្នកនាង ស៊ាន​ ធារី​ ដោយមាន​មេធាវី​ និង​ មិត្តភ័ក្ដិ​នៃគូភាគីទាំងពី​រចូលរួមផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​ អ្នកទាំងពីរ​បានយល់ព្រម​ដោយស្ម័គ្រចិត្ត ​និង​ ដោយគ្មានការដាក់សម្ពាធ​ ឬ​ បង្ខិតបង្ខំ​ ពី​ភាគី​ណាមួយឡើយ​ និង បាន​ធ្វើ​ឯកសារ​បញ្ចប់​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​គ្នា​ ដោយមាន​មេធាវី​ចូលរួមធ្វើ​ជាសាក្សី​ដឹងឮទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ​៕

ប្រភព ប្រជាប្រិយ