ភ្ញាក់ផ្អើល! ក្រោយ អុីវ៉ា ទទួលបានគ្រឿងឥស្សរិយយសមួយនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បោះជំហានឈានជើងប្រឡូកចូលនៅក្នុងវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីរាងតូចច្រឡឹង កញ្ញា អុីវ៉ា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីការដែលបានទទួលគ្រឿងឥស្សរិយយសដែលជាព្រះរាជទានពីព្រះមហាក្សត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងសារនោះ កញ្ញាអុីវ៉ា តារាចម្រៀងរាងតូចច្រឡឹង សម្លេងស្រទន់ផ្អែមពិរោះ បានសរសេរយ៉ាងដូច្នេះថា÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំម្ចាស់នាងខ្ញុំ ឃីនស្រីនាថ(អុីវ៉ា) ពិតជាមានមហាកិត្តិយសក្រៃលែង ដែលថ្ងៃនេះនាងខ្ញុំបានទទួលនូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករ នៅថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៧ នាងខ្ញុំក៏សូមគោរពអរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច យកចិត្តទុកដាក់ចំពោះសិល្បៈករគ្រប់រូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែលថា កាលពីថ្ងៃម្សិលមិញនេះ តារាស្រីល្បីៗដែលទទួលបាននៅគ្រឿងឥស្សរិយយសថ្នាក់មនុីសោភ័ណនេះរួមមាន កញ្ញាអុីវ៉ា កញ្ញាមាស សុខសោភា និងកញ្ញា ញឹមចាន់ថន ដែលជាការប្រោសព្រះទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តបតាមសេចក្តីក្រាបបង្គំថ្វាយរបស់សម្តេចតេជោហ៊ុនសែន៕