មកស្គាល់ព្រះបុត្រាវ័យក្មេងទាំងពីរអង្គ របស់សម្ដេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាវេលាដ៏សែនសោកសង្រែង និងក្រៀមក្រំបំផុត ដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងព្រះជន្ម ៧៧ព្រះវស្សា។ ព្រះអង្គគឺជាបុត្រាច្បងរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ និងអ្នកម្នាងផាត់ កាញ៉ុល និងត្រូវជាព្រះរៀមនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បាត់ព្រះភ័ក្រ ជាង ៣ឆ្នាំមកហើយ​ ចាប់តាំងពីព្រះអង្គទ្រង់យាងទៅព្យាបាលព្រះរោគ នៅប្រទេសបារាំង ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។ ដោយក្នុងហេតុការណ៍គ្រោះ ថ្នា ក់នោះដែរ ព្រះអង្គទ្រង់រងរបួ សធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សម្តេចក្រុមព្រះនរោត្តម​រណឬទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា មានព្រះបុត្រាវ័យក្មេងចំនួន ២អង្គ ដែលជាចំណងនៃស្នេហារបស់ព្រះអង្គ។ ក្នុងនោះ បុត្រាទី១ របស់សម្តេចក្រុមព្រះ ព្រះនាមថា នរោត្តម សុធាឬទ្ធិ ប្រសូតឆ្នាំ២០០៣ និងបុត្រាទី២ ព្រះនាម នរោត្តម រណវង្ស ប្រសូត ឆ្នាំ២០១១។ ហើយនេះកាន់តែស្រណោះស្រណោក ដែលបុត្រាទាំងពីរនៅវ័យក្មេងហើយ បែរត្រូវបាត់បង់ព្រះបិតា និងព្រះមិតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចយកជាថ្ងៃកាន់ព្រះមរណទុក្ខជាផ្លូវការ នៅទូទាំងប្រទេស ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេងដល់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលព្រះអង្គពេញមួយព្រះជន្ម បានលះបង់ និងមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

ប្រភព khmerload