តើព្រាយចេះ មានស្នេហាអត់? តោះមកស្តាប់ការបកស្រាយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាគមផ្សំអាយុ ជំនឿទៅលើផ្លូវងងឹត គឺជាការគោរពបូជាមួយបែបដែលមាននៅក្នុងផ្នត់គំនិត និងការយល់ឃើញរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសនៅតាមទីជនបទដាច់ស្រយោល ដែលជឿថានៅពីក្រោយអ្វីដែលយើងមើលឃើញនឹងភ្នែក គឺមានពពួកអមនុស្ស ព្រាយ បិសាច និងព្រលឹងដែលកំពុងតែមានវត្តមាននៅជិតយើង ឬស្នាក់នៅជាមួយយើងផងក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយផ្ទុះរឿងរ៉ាវដ៏កក្រើកជុំវិញដំណឹងមរណភាពរបស់តារាចម្រៀងប្រុសដ៏ស្រស់សង្ហាមួយរូប ក្រោយជួបរឿងរ៉ាវគ្រោះអកុសលស្លាប់ខ្លួនក្នុងហេតុការណ៍ភ្លើ ងឆេះក្លឹបកម្សាន្តកាលពីថ្មីៗ និងរហូតមានវិញ្ញាណព្រាយចូលសណ្និតសមាជិកគ្រួសារ ដើម្បីឲ្យរៀបមង្គលការឲ្យខ្លួន ស្រាប់តែគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី នៅក្នុងនាទីកំណត់ហេតុខ្មោចរបស់ខ្លួន បានចេញមុខមកបកស្រាយជុំវិញប្រធានបទដែលលើកឡើងថា តើព្រាយចេះ មានស្នេហាឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនោះ គ្រូមន្តអាគមដ៏ល្បីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ ព្រាយចេះមានស្នេហា? ប្អូនស្តាប់បងឲ្យទាន់ណា! ព្រាយពីខ្មោច និងព្រាយអ្នកតា ពីរនឹងគឺខុសគ្នា ឋាន:ក៏ខុសគ្នា អំណាចក៏ខុសគ្នាដែរ ខ្មោចមានសិទ្ធិត្រឹមតែលង វិញ្ញាណតៃហោងគឺមានសិទ្ធិនៅក្នុងការចូល មានអំណាចនៅក្នុងការឆក់យកព្រលឹងអ្នកដទៃបាន អានឹងហៅថាវិញ្ញាណតៃហោង។ ព្រាយៗអត់មានស្នេហាទេ ព្រាយនៅពេលវាងាប់ទៅ វាលែងមានអារម្មណ៍កាមទេពស្នេហាហើយ ព្រាយគឺវាអត់មានអារម្មណ៍កាមទេពស្នេហាអីទេ ព្រោះអំបូរនៃព្រាយនេះ គឺស្ថិតនៅក្នុងវិញ្ញាណដែលចាំ របៀបថាឋាននរកក៏អត់ទៅ ឋានសួគ៌ក៏អត់ទៅដែរ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថាកាលពីវេលាម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ មានករណីឆេះបាក្លឹបកម្សាន្តអុីលីតក្រោមដី នៅផ្សារអាសុីផ្លាហ្សា ដែលស្ថិតនៅ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឆក់យកជីវិតមនុស្សចំនួន៤នាក់ ដោយនៅក្នុងនោះក៏មានអ្នកចម្រៀងម្នាក់ ដែលមានមតិមហាជនមួយចំនួនបានលើកឡើងថា ព្រាយក្រឡាភ្លើងជាអ្នកឆក់យកជីវិតបុរសនោះ៕