មង្គលការប្អូនស្រីពៅរបស់ អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា ដាក់បង្ហាញឡានលំដាប់អភិជនជិតជាច្រើនគ្រឿងនៅមុខរោង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ជាថ្ងៃមង្គលការប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលរៀបចំឡើងយ៉ាងស្រស់ស្អាត នៅលើទឹកដីកំណើតក្រុមគ្រួសាររបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ឱឡារិកនេះ អ្នកឧកញ៉ាបានបង្ហោះសារ នៅលើផេកផ្លូវការរបស់លោកថា៖ «ឈើកាច់បាភ្នំ អនុស្សាវរីយ៍ដ៏កម្សត់ ភូមិកំណើតដ៏ជូរចត់ អ្នកម្ដាយបានលាចាកលោកទៅ មិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេ ប្អូនស្រីពៅ ដែលជាថ្លើមប្រម៉ាត់របស់អ្នកម៉ែ បានរៀបការហើយ កូនចង់ឱ្យម៉ែសប្បាយចិត្តចង់ឱ្យម៉ែឃើញកូនពៅម៉ែ នៅលើភូមិដ៏កម្សត់របស់យើងណាម៉ែ។ ខ្ញុំសូមទោស កម្មវិធីដ៏តូចនេះ មិនបានអញ្ឆើញបងប្អូនចូលរួមកម្មវិធីនេះ ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលការរៀបចំនៅក្នុងពិធីមង្គលវិញ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នូវការដាក់តាំងរថយន្តទំនើបជាច្រើនគ្រឿង នៅក្នុងបរិវេណពិធីមង្គល ដែលក្នុងនោះ មានសុទ្ធតែឡានលំដាប់ៗ មានតម្លៃថ្លៃ ចតតាំងបង្ហាញនៅពីមុខរោងជ័យ ជាមួយបូណ៌ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តអ្នកចូលរួម ក៏ដូចជាអ្នកលេងបណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ នូវទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍ដ៏ពិសេសមួយនេះ៕