កម្ពុជា សម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬ អ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិក

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យបានដឹងថា ក្រសួង សម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិកដែលមានដូចជា៖

១. Botswana ២. Eswatini ៣. Lesotho ៤. Mozambique ៥. Namibia ៦. South Africa ៧. Zimbabwe ៨. Malawi ៩. Angola ១០. Zambia

ដោយឡែក ចំពោះការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញ ដោយការអនុវត្តនីតិវីធីបន្ថែម លើនីតិវិធីប្រតិបត្តិ ស្ដង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ មកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ ប្រទេសចំនួន ១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវ បានចាត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» អំឡុងពេល ២ សប្ដាហ៍ មុនធ្វើដំណើរចូលប្រទេសកម្ពុជា៕

ខាងក្រោមនេះ ជានីតិវីធីបន្ថែម លើនីតិវិធីប្រតិបត្តិ ស្ដង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ មកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា៖

ប្រភព ប្រជាប្រិយ