មិនអស់ចិត្ត! ពូរបស់ ឌីម អេងជូ ស្នើសុំបែបនេះ ក្រោយមិនទាន់បានយុត្តិធម៍ពេញលេញ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មហាជនប្រាកដជាជ្រាបរួចមកហើយរឿងរ៉ាវកក្រើករន្ធ.ត់ទាក់ទិននឹងការរំ.លោ.ភស.ម្លា.ប់ទៅ លើក្មេងស្រីសិស្សសាលាថ្នាក់ទី១២ ឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ ស្ថិតនៅចំណុចចម្ការពោតមួយកន្លែង ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយកើតហេតុបានពីរថ្ងៃ សមត្ថកិច្ចក៏បានបំបែកសំណុំរឿងនេះ ដោយចាប់បានជនសង្ស័យម្នាក់ឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន វ័យ១៦ឆ្នាំ រស់នៅអាស័យដ្ឋានដូចគ្នាជាមួយយុវតីរងគ្រោះ។ ក្រោយបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ បានសារភាពថា ពិតជាបានរំ.លោ.ភសម្លា.ប់ក្មេងស្រីរងគ្រោះ ប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗណេះ លោកពូរបស់ក្មេងស្រីរងគ្រោះ ឌីម អេងជូ បានចេញវីដេអូ ធ្វើការស្នើសុំដល់សមត្ថកិច្ច ជួយរកយុត្តិធម៍ឱ្យបានពេញលេញ ជូនក្មួយស្រីរបស់លោក។ ក្នុងនោះ លោកពូរបស់ក្មេងស្រី ឌីម អេងជូ ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា Nem Pav បានបញ្ចេញវីដូអូ ជាមួយនឹង Caption ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងក្តី Dim Engchou ត្រូវបានបញ្ចប់ តែក្រុមគ្រួសារខ្ញុំនៅមិនទាន់ស្ងប់នៅឡើយ!! មិនមែនតែមនុស្សទេដែលមិនទទួលបានភាពយុត្តិធម៍ពេញលេញ សូម្បីតែខ្មោចដែលស្លា.ប់ទៅហើយ ក៏បិទភ្នែកមិនជិតដែរ។ ដូច្នេះ ក្នុងនាមជាបងប្អូនរបស់ជនរងគ្រោះ សូមឱ្យបងៗអ្នកកាសែត និងបងៗមន្ត្រីគ្រប់ជាន់ថ្នាក់ ជួយអន្តរគមន៍រកយុត្តិធម៍ឱ្យពួកខ្ញុំផង។ ព្រោះមកដល់បច្ចុប្បន្ននេះពួកខ្ញុំមិនទាន់ដឹងនៅឡើយទេថាការធ្វើកោសល្យវិច្ច័យចេញលទ្ធមកបែបណានោះទេ ហើយម្យ៉ាងវិញទៀតបើខាងកោសល្យវិច័្ចយពិនិត្យឃើញជនដៃមានតែម្នាក់ ពួកខ្ញុំសុំទទួចអោយមានការធ្វើត្រាប់ដើម្បីបញ្ចា..ក់ថាតើជ..ន..ដៃ..ដ..ល់មានតែម្នាក់នឹងបានធ្វើអ្វីខ្លះ។