ក្រោយស្ងប់រឿងបំណុល ខ្ញុង បោះពាក្យពេលបរាជ័យ ចងចាំទង្វើមនុស្សប្រភេទនេះអស់១ជីវិត ពិសេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា មហាជនជ្រាបរួចមកហើយ រឿងរ៉ាវកក្រើកព្រះធរណី ដែលតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ប្រកាសខ្ស័យធន ដោយសារតែជំពាក់បំណុលគេជុំទិញ ប្រមាណ ៥០ ម៉ឺនដុល្លារ ក្នុងនោះ ក៏មានមហាជន បានចូលរួមខ្ញុងជាថវិកាផងដែរ ហើយក៏មានអ្នករិះគន់រូបនាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីហាក់ស្ងប់ស្ងាត់រឿងបំណុលរួមរឹតនេះ តារាកំប្លែងស្រី​ នាងខ្ញុង ក៏ចាប់ផ្តើមសារជាថ្មីបន្តិចម្តងៗ ពីចំណុចសូន្យជាមួយស្វាមី នាយកៃដ ខិតខំប្រកបរបរអាជីវកម្មជំនួញតាមសម្មាជីវោ និងចូលប្រឡូកក្នុងវិថីសិល្បៈ និងកាត់សក់ក្នុងពិធីមង្គលការតាមធម្មតាវិញហើយ។ដោយឡែក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ តារាកំប្លែងស្រី នាងខ្ញុង បានបង្ហោះសារមួយយ៉ាងវែងអន្លាយ ពោលក្តីតូចចិត្តឈឺចិត្តគ្មានថ្ងៃបំភ្លេចឡើយ។ ក្នុងនោះ បើតាមសំណេររបស់អ្នកនាង ខ្ញុង បានសរសេររៀបរាប់ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច។ នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឲ្យខ្ញុំស្គាល់មនុស្សជាច្រើន។ ស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដស្គាល់អ្នកលើកតម្កើនពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ ខ្ញុំដួលកន្លែងហ្នឹងខ្ញុំក៏ប្រឹងងើបវិញនៅកន្លែងហ្នឹងដូចគ្នា ខ្ញុំកំពុងតែតោងឈរហើយក៏រឹងមាំដើម្បីបន្តជីវិត តស៊ូរស់យកឈ្នះភាពបរាជ័យឲ្យបាន ទន្ទឹមនិងការក្រោកឈរនេះខ្ញុំក៏គ្មានថ្ងៃភ្លេចបងប្អូនសប្បុរសធម៌ជាច្រើននាក់ដែលផ្ដល់ជំនួយនិងទំនុកបំរុងឱ្យខ្ញុំនឹងមានមុខរបស់ថ្មីផ្ដើមជីវិតជាថ្មីជាមួយគ្រួសារមួយនេះ និងអរគុណដល់ម្ចាស់បំណុលគ្រប់រូបដែលយោគយល់អាជាស្រ័យទុកពេលវេលាសម្រាប់ខ្ញុំ អរគុណប្ដីសម្លាញ់ដែលនៅក្បែរខ្ញុំមិនបោះបង់ខ្ញុំ ហើយខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នា មួយចំនួនតូច ដែលមិនឲ្យតម្លៃថែមទាំងជាន់ពន្លិចមើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំខ្ញុំ នឹងចងចាំជារៀងរហូត ហើយក៏ជូនពរកុំអោយអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយដែលខ្ញុំបានស្គាល់និងឃើញច្បាស់នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត ការងារដែលខ្ញុំស្រលាញ់ខ្ញុំនៅតែបន្តធ្វើសម្រាប់អ្នកដែលស្រលាញ់គាំទ្រខ្ញុំនិងឱ្យតម្លៃខ្ញុំ តែកន្លែងដែលខ្ញុំមិនចង់ត្រឡប់ទៅហើយក៏គ្មានថ្ងៃទៅគឺជាកន្លែងដែលខ្ញុំស្គាល់ច្បាស់ហើយក៏មិនចង់រំខាននិងប៉ះពាល់ដល់កិត្តិយសអ្នកណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ ក្រោយពីបានអានសាររបស់អ្នកនាង ខ្ញុង រួច មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម មិនតិចឡើយ ចូលទៅ ខមិនលើកទឹកចិត្តតារាកំប្លែងស្រីរូបនេះ ហើយមានអ្នកខ្លះទៀត ក៏បានផ្ញើរទឹកប្រាក់ដល់រូបនាងថែមទៀត៕