តារា​សម្តែង​មួយ​ដួង​កើតទុក្ខ​មិន​សុខចិត្ត និង​ស្រែក​រក​យុត្តិធម៌​ទាមទារ​សុំ​សិទ្ធិ​យក​កូនស្រី​របស់​ខ្លួន​មក​វិញ ពី​ការ​ចាប់​ពង្រាត់​​របស់​ក្រុម​គ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​នាង ប៊ែ​ល​ឡា ដា​នី​ត បាន​កើតទុក្ខ​មិន​សុខចិត្ត និង​ស្រែក​រក​យុត្តិធម៌​ទាមទារ​សុំ​សិទ្ធិ​យក​កូនស្រី​របស់​ខ្លួន​មក​វិញ ពី​ការ​ចាប់​បង្ខាំង​ពី​ក្រុម​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ឱ្យ​នាង​យល់ព្រម​ចាកចេញ​ពី​ស្វាមី​។តារា​រូប​នេះ​បាន​សម្តែង​ការ​ហួសចិត្ត នៅ​ពេល​ដែល​ម្តាយ បងប្រុស បងស្រី​បង្កើត​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់​ពង្រាត់​កូនស្រី​របស់​នាង​ពី​ដើមទ្រូង ដោយ​បង្ខំ​ឲ្យ​នាង​ធ្វើ​រឿង​ដែល​នាង​មិន​ចង់​ធ្វើ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​បញ្ហា​ខាងលើ​នេះ ប៊ែ​ល​ឡា ដា​នី​ត បាន​អះអាង​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ពី​ដំណើរ​ដើមទង​នៃ​រឿង​នេះ​ថា កាល​ដើម​ឡើយ នាង​មាន​ស្វាមី និង​បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ដោយ​មានកូន​ម្នាក់​ក្នុង​បន្ទុក ហើយ​មិន​បាន​ចុះ​អេ​តា​ស៊ី​វិល​ឡើយ​។នាង​បញ្ជាក់​ថា លុះ​ក្រោយមក ដោយសារ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង នាង និង​ស្វាមី​ក៏​បាន​បែក​គ្នា ហើយ​នាង​ក៏​សម្រេច​ចុះ​ទៅ​រស់នៅ​ជុំ​គ្នា​ជាមួយ​គ្រួសារ​របស់​នាង​វិញ ដោយ​មាន​បងប្រុស បងស្រី​របស់​នាង​ក៏​រស់នៅ​ជុំ​គ្នា​ផង​ដែរ​។ នាង​ថា អំឡុង​ពេល​ដែល​នាង​រស់នៅ​ជុំ​គ្រួសារ​នោះ នាង​តែងតែ​ផ្ញើ​កូន​អោយ​ម្តាយ និង​បងប្អូន​ឲ្យ​ជួយ​មើល ដោយសារ​នាង​ជាប់រវល់​ការងារ​ថត ប៉ុន្តែ​នាង​មិន​ដែល​ទុក​កូន​ចោល​ដើរ​លេង​ផ្តេសផ្តាស​ឡើយ ពោល​គឺ​ក្រោយ​ចប់​ការងារ នាង​បាន​ត្រឡប់​មក​ផ្ទះ​គេង​ជាមួយ​កូន​វិញ​ជា​ធម្មតា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បន្ត​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ដែល​នាង​រស់នៅ​ជាមួយ​គ្រួសារ គឺ​មាន​តែ​មួយ​លើក​គត់​ដែល​នាង​ទៅ​ចោល​កូន​ប្រមាណ​ជា​៤​ថ្ងៃ ដោយសារ​នាង​ត្រូវ​ទៅ​ថត​ភាពយន្ត​នៅ​ឯ​ខេត្តសៀមរាប ប៉ុន្តែ​នាង​តែងតែ​ទាក់ទង​សួរនាំ​កូន​រហូត ដែល​នេះ​បញ្ជាក់​ថា នាង​មិន​ដែល​មានគំនិត​ភ្លើតភ្លើន ឬ​ចង់​ចោល​កូន​របស់​ខ្លួន​ឡើយ​។ ប៊ែ​ល​ឡា ដា​នី​ត បាន​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​រស់នៅ​ជាមួយ​គ្នា​នេះ​ដែរ ម្តាយ និង​បងស្រី​របស់​នាង​តែងតែ​លួង​លោម​នាង​ឲ្យ​ទៅ​យក​អ្នក​នេះ អ្នក​នោះ​ឲ្យ​គេ​ចិញ្ចឹម ដោយ​ពួក​គាត់​ធានា​រក​អោយ ខណៈ​ពេល​ដែល​បងស្រី​របស់​នាង​តែងតែ​ទទូច​ចង់បាន​កូនស្រី​របស់​នាង​យក​ទៅ​ចិញ្ចឹម ប៉ុន្តែ​នាង​មិន​ព្រម​។ នាង​បញ្ជាក់​ថា រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ នាង និង​គ្រួ​សារបាន​កើត​មាន​ទំនាស់​ជា​ញឹកញាប់ ដោយសារ​បងស្រី​របស់​នាង​បាន​ជេរ​ប្រមាថ​មក​លើ​រូប​នាង បូក​រួម​រឿង​ការ​មិន​ព្រម​ធ្វើតាម​គាត់ និង​ការ​មិន​អោយ​កូនស្រី​នាង​មក​ឲ្យ​គាត់​ចិញ្ចឹម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ថា ដោយសារ​ឃើញ​ការ​លំបាក នាង​ក៏​បាន​លួច​ចេញ​ដោយ​ស្ងាត់​ៗ២​នាក់​កូន​នៅ​យប់​កណ្តាលអធ្រាត្រ ពោល​គឺ​នៅ​ពេល​ពួក​គាត់​សម្រាន្ត​លក់​អស់ ហើយ​នាង​ក៏​បាន​ខ​ល​ហៅ​ស្វាមី​របស់​នាង​ឲ្យ​មក​យក ដោយពេល​នោះ​ពួក​នាង​ក៏​សម្រេចចិត្ត​ជួល​ខន់​ដូ​មួយ​កន្លែង​រស់នៅ​ជុំ​គ្នា​។ នាង​បន្ថែម​ថា ចាប់​តាំង​ក្រោយមក​ទៀត នៅ​ពេល​ដែល​ឃើញ​ទិដ្ឋភាព​រៀង​ស្ងាប់​ស្ងាត់ ហើយ​នាង​គិត​ថា ក្រុម​គ្រួសារ​ទំនងជា​មិន​រករឿង​នាង​ទៀត​នោះ​ទេ នាង​ក៏​បាន​នាំ​កូន​ចេញចូល​ទៅ​លេង​គ្រួសារ​របស់​នាង​ជា​ធម្មតា ហើយ​នាង​អនុញ្ញាត​ឲ្យ​ម្តាយ និង​បងស្រី​អាចយ​កកូន​របស់​នាង​ទៅ​ខេត្ត​ផង​ដែរ​។ លុះដល់​ថ្ងៃមួយ ពួក​គាត់​បាន​ហៅ​ទូរស័ព្ទ​មក​នាង ដោយ​ប្រាប់​ថា ចង់​ជុំ​គ្រួសារ​ទៅ​ញ៉ាំ​អី​ខាងក្រៅ​ម្តង ហើយ​នាង​ក៏​យល់ព្រម ដោយ​នាំ​ទាំង​កូន​ទៅ​ជាមួយ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ គឺ​នៅ​ពេល​ញ៉ាំ​អី​ជុំ​គ្នា​ចប់ ពួក​គាត់​បាន​ចាប់​កូន​របស់​នាង​ទុក ដោយ​មិន​អោយ​ចុះ​ពី​ឡាន​មក​រក​នាង​ឡើយ​។ នាង​បន្ថែម​ទៀត​ថា ពេល​នោះ​នាង​ក៏​បាន​ស្រ​វេ​ស្រ​វ៉ារ​ត់ទៅ​ដណ្តើម​កូន​យក​ចេញ​មក ប៉ុន្តែ​ខណៈ​ពេល​នោះ បងប្រុស​របស់​នាង​ក៏​បាន​មក​វាយ​ដុំ​ច្រំ​ធាក់​នាង​ផ្ទប់​នៅ​នឹង​ឡាន​ទាំង​នាង​កំពុង​ឱប​កូន​ជាប់​នឹង​ដៃ​។ នាង​បញ្ជាក់​ថា ក្នុង​ពេល​ប្រវាយប្រតប់​គ្នា​នោះ គឺ​មាន​តែ​ប៉ា​របស់​នាង​តែ​ម្នាក់​គត់ ដែល​បាន​ឃាត់​កុំអោយ​មានការ​វាយតប់ ប៉ុន្តែ​នាង​បាន​អស់កម្លាំង​ដោយ​ព្រ​លែង​កូន​ឲ្យ​គេ​ដណ្តើម​បាន ដោយសារ​នាង​បានលឺ​ពី​ការ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ពី​បងប្រុស​មក​លើ​ប៉ា​របស់​នាង​។

នាង​បញ្ជាក់​ទៀត​ថា តែ​យ៉ាងណា នាង​នៅ​តែ​រត់​សុំ​អង្វរ​សុំ​អោយ​បងស្រី​របស់​ខ្លួន​កុំ​ឲ្យ​យក​កូន​របស់​នាង​ទៅ​ណា ព្រោះ​នាង​មិន​អាច​រស់នៅ​ដោយ​គ្មាន​កូន​បាន​ឡើយ ខណៈ​ពេល​ដែល​នាង​ក៏​បាន​ព្រមាន​ថា នឹង​រត់​ចូល​ឡាន ប្រសិនបើ​មិន​ឲ្យ​កូន​នាង​មក​វិញ​ទេ​នោះ​។ ខណៈ​ពេល​នោះ បងស្រី​របស់​នាង​ក៏​បាន​ស្រែក​ប្រាប់​អោយ​បងប្រុស​ចាប់​នាង​ចូល​ក្នុង​ឡាន ព្រោះ​លឺ​នាង​គំ​រា​.​ម​ធ្វើ​រឿង​ខាងលើ​នេះ​។ ប៊ែ​ល​ឡា ដា​នី​ត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​កើតហេតុ នាង​ក៏​បានរ​ត់ទៅ​ប្តឹង​អោយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ជួយ​ដោះស្រាយ ប៉ុន្តែ​អ​ជ្ញា​ធរ​បាន​ដោះស្រាយ​អោយ​នាង​ចាញ់ ដោយសារ​បងស្រី​របស់​នាង​មាន​អ្នកធំ​មួយ​រូប​ជួយ​ចេញ​មុខ​កាង​ចំពោះ​រឿង​នេះ​។ លុះ​ក្រោយមក នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការ​ក្រុង ដែល​ពេល​នោះ​ស្នងការ​ក្រុង​ក៏​បាន​សម្រេច​ឲ្យ​នាង​ទទួល​បានកូន​មក​វិញ ប៉ុន្តែ​ពេល​នោះ​ក្រុម​គ្រួសារ​នាង​ក៏​បាន​នាំ​កូនស្រី​របស់​នាង​ចូល​ទៅ​ឡាន​មួយ ដើម្បី​គេច​ចេញ​ទៅ​បាត់​ទៀត​។

ទោះជា​យ៉ាងណា បើ​តាម ប៊ែ​ល​ឡា ដា​នី​ត ថា រឿង​ក្តី​របស់​នាង​បើ​ដោះស្រាយ​តាម​ច្បាប់​នោះ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ឡើយ ហេតុនេះ​ដំណោះស្រាយ​ចុង​ក្រោយ​របស់​នាង​មាន​តែ​ស្នើ​សុំ អន្តរា​គម​ណ៍​ពី​សំណាក់​ប្រមុខ​ដឹកនាំ និង​សមាគម​សិល្បករ​ខ្មែរ មេត្តា​ជួយ​ស្វែង​យុត្តិធម៌​សម្រាប់​រូប​នាង​ផង​។ នាង​បញ្ជាក់​ថា អ្វី​ដែល​នាង​ចង់បាន​នៅ​ពេល​នេះ គឺ​បានកូន​មក​រស់នៅ​ជុំ​គ្នា​ជាមួយ​នាង​វិញ ដោយសារ​នាង​មិន​ចង់​ប្តឹង​ចាប់ទោស​ទៅ​ដល់​គ្រួសារ​ណា​ម្នាក់​នោះ​ឡើយ​។ យ៉ាងណា​ម៉ិ​ញ នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​តារា​សម្តែង​នាង ប៊ែ​ល​ឡា ដា​នី​ត តែ​ប៉ុណ្ណោះ ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល​ការ​បញ្ជាក់​ពី​ភាគី​ម្តាយ បងប្រុស បងស្រី​របស់​នាង​បន្ត​ទៀត​នៃ​រឿងហេតុ​ដែល​តារា​សម្តែង​បាន​រៀបរាប់​ខាងលើ​នេះ​៕

ប្រភព Koh Santepheap Daily