ស្រស់ស្អាតណាស់! រង្វង់មូលស្រអែម លេចរូបរាងជាស្ថាពរហើយ ជះរាងអស្ចារ្យកណ្តាលខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រង្វង់មូលស្រអែម ជាសំណង់ដ៏គួរជាទីស្ញប់ស្ញែង ដែលបានចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ និង បានបញ្ចប់ការសាងសង់ នាពាក់កណ្តាលខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោមគម្រោងស្ថាបនារបស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ ម៉ឺនដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការសាងសង់រួចរាល់នេះ ពិធីសម្ភោធរង្វង់មូលស្រអែម ដែលមានទីតាំងស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខ ដោយមានការអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ពីនាយឧត្តមសេនីយ៍ មាស សុភា និង មានការអញ្ជើញចូលរួមពីអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និង ប្រជាពលរដ្ឋដ៏ច្រើនកុះករផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា រង្វង់មូលស្រអែម ដែលបានសាងសង់រួចរាល់ខាងលើ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី ៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីសន្លាង ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា ៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕