មកដឹងពីចំណុចសំខាន់ៗ ក្នុងបទ វីរនារី របស់​ ទេព បូព្រឹក្ស (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ កាលពីថ្ងៃទី២៧ ម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញ វីដេអូបទចម្រៀង វីរនារី The Top Of Lady ដែលទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីសំណាក់មហាជនខ្មែរ និង​ ទទួលបានការកោតសរសើរលើសលប់ពី សិល្បករខ្មែរជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស វីដេអូបទចម្រៀងមួយបទនេះ បានបង្ហាញពីការលើកកម្ពស់នារី ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងរួមបញ្ចូលសិល្បៈជាច្រើនទៀត។ មិនតែប៉ុណ្ណោះ​ អ្នកទស្សនា ព្រឺសម្បុរ ជាមួយនឹងគុណភាព ភាពច្នៃប្រឌិត និង ទេពកោសល្យដ៏អស្ចារ្យ របស់ក្រុមការងារ ដែលធ្វើឲ្យអ្នកគ្រប់គ្នាស្ងើចសរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនោះ បើយើងសង្កេតមើលឲ្យសព្វជ្រុងជ្រោយនៅក្នុង វីដេអូចម្រៀងបទ វីរនារី នោះ អ្នកទាំងអស់គ្នានឹងបានដឹងពីភាពអស្ចារ្យ និង សិល្បៈ ដែលបង្កប់នៅក្នុងនោះ។ យោងទៅតាមផេក To Night បានរកឃើញចំណុចពិសេសទាំង១២ ដែលមានបង្ហាញនៅក្នុងវីដេអូចម្រៀងដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. បើកក្បាលដំបូងនៃMV ជាពំនោលបទមួយនៅក្នុងរឿងរាមកេរ្តិ៍ ២. សង្គ្រាមស្វាសរ ៣. របាំមរណីមេខលា ដែលជារបាំព្រះរាជ្យទ្រព្យ (នាទី 1:12) ៤. អក្សរខ្មែរ (នាទី 2:22) ៥. ស្តេចស្រីទី១នៃកម្ពុជា នគរស្រីល្វោ (នាទី 2:32) ៦. ម្កុដអប្សរាក្បាលនាគ៧ (នាទី 2:39) ៨. ប្រាសាទព្រះវិហារសត្សវត្សទី12 (នាទី 3:26) ៨. របាំអប្សរា (នាទី 3:27) ៩. ល្បុកតោខ្មែរ (នាទី 3:31) ១០. ល្ខោនស្បែកធំ (នាទី 3:51) ១១. ល្ខោនខោល (នាទី 3:58)
១២. យើងជឿថានាគជាមាតានៃឈាមខ្មែរក្នុងប្រវត្តិសាស្ត្រ នាគក្បាល៧ជាខ្មែររបស់យើង ជាមាតារបស់យើង គឺព្រះនាង សោមា ឬ លីវយី (នាទី 4:19)។ សូមចូលរួមទស្សនាវីដេអូបទចម្រៀង The Top Of Lady ខាងក្រោម៖