ក្រោយប្រកាសលែងលះបាន ៣ ខែ សង្ស័យប្តីប្រពន្ធ ស៊ុក សុភា ជានាគ្នាវិញ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅ មហាជនអ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាសម្តែង ស៊ុក សុភា ប្រាកដជាធ្លាប់បានជ្រាបមកហើយ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ភរិយារបស់លោក ដែលរស់នៅឯប្រទេសអូស្រ្តាលី បានប្រកាសក្តែងៗថាអ្នកទាំង ២ បានលែងលះគ្នា ដើរដល់ផ្លូវបំបែកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ ក្រោយពីបានប្រកាសលែងលះបានរយៈពេលជិត ១ ខែ លោក ស៊ុក សុភា ក៏បានធ្វើដំណើរពីប្រទេសអូស្ត្រាលី ដែលបានទៅរស់នៅជិត ១០ ឆ្នាំ មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីជួបជុំ និង ធ្វើដំណើរកម្សាន្តជួបជុំក្រុមគ្រួសារទៀតផង។ យ៉ាងណាមិញ ចំណងស្នេហ៍ ១០ ឆ្នាំ​ ដែលប្រកាសលែងលះគ្នាបានរយៈពេល ៣ ខែ និង ថែមទាំងបានរស់នៅបែកគ្នានោះ ពេលនេះហាក់មានដំរួយល្អខ្លះហើយ ដោយអតីតគូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហាក់បង្ហាញថាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ ហាក់ដូចជាបានផ្សះផ្សារគ្នាវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ប៉ុន្មានថ្ងៃមុន លោក ស៊ុក សុភា បានបង្ហោះរូបភាពថ្ងៃកំណើតរបស់កូនប្រុសពៅកាលពីឆ្នាំមុន អមនឹងរូបភាពជួបជុំក្រុមគ្រួសារ ដោយមានទាំងកូនៗទាំង ៥ និង ភរិយា ជាហេតុធ្វើឱ្យមហាជនយល់ថាលោក និង ភរិយា អាចនឹងត្រូវរ៉ូវគ្នាវិញ។ លើសពីនោះ កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ភរិយារបស់លោក ស៊ុក សុភា ដែលប្រើគណនីឈ្មោះ Sarina Lucky Luy បានបង្ហោះសារ និង រូបភាពក្នុងសារ Telegram ពីការឆ្លងឆ្លើយគ្នាមួយ ដោយក្នុងនោះគេកត់សម្គាល់ឃើញអ្នកដែលអ្នកនាងបានឆ្លើយឆ្លងគ្នានោះ គឺបានដាក់អក្សរថា «ប្តី» ដោយមើលតាមការឆ្លើយឆ្លងនោះ គេឃើញអ្នកនាងហាក់ដូចជាបានត្រូវគ្នាវិញនឹងប្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញការបង្ហោះបែបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងអស់មានក្តីរំភើបជំនួសគូស្វាមីភរិយានេះណាស់។ យ៉ាងណាមិញ គេនៅមិនទាន់បានច្បាស់ទាំងស្រុងនោះឡើយថា​ប្តីប្រពន្ធលោក ស៊ុក សុភា បានត្រូវរ៉ូវគ្នាវិញ ដរាបណាប្តីប្រពន្ធគូនេះនៅមិនទាន់បញ្ជាក់ការពិតច្បាស់នោះ៕