ទម្លាយព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បុត្រានៃអង្គអតីតមហាក្សត្រខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏សោកសង្រេងបំផុត ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និង អ្នកម្នាង ផាត់ កាញ៉ុល ទ្រង់បានសោយទិវង្គត នាព្រលប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅឯប្រទេសបារាំង ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ ទាំងនេះ ជាព្រះរាជជីវប្រវត្តិសង្ខេប និង ស្នាព្រះហស្ថ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៤៤ និង ចូលព្រះទិវង្គត នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១។ ព្រះអង្គ ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និង អ្នកម្នាង ផាត់ កាញ៉ុល ដែលត្រូវជាព្រះរាម នៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ មានបុគ្គលល្បីមួយចំនួនដូចជា ហារីស មឺតា, លី ក្វាន់យូ និង បេនី វីតយូណូ បានឱ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺមានលក្ខណៈស្រដៀងនឹងបិតាទ្រង់ច្រើន ទាំងរាងកាយ ព្រះភក្ត្រ សំឡេង និង បុគ្គលិកលក្ខណៈ។ ព្រះអង្គ អាចនិយាយភាសាខ្មែរ បារាំង និង អង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ ទ្រង់មានសញ្ជាតិពីរ គឺខ្មែរ និង បារាំង ដែលទទួលបាននៅក្នុងឆ្នាំ១៩៧៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ ទ្រង់គឺជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យប្រូវេន ហើយបានផ្តើមអាជីពព្រះអង្គ ជាអ្នកស្រាវជ្រាវ និង សាស្រ្តាចារ្យផ្នែកច្បាប់ នៅប្រទេសបារាំង។ ព្រះអង្គ បានចុះចូលជាមួយហ៊្វុនស៊ិនប៉ិច ក្នុងឆ្នាំ ១៩៨៣ ហើយបានក្លាយជាប្រធានបុគ្គលិក និង ជាអង្គមេបញ្ជាការនៃកងទ័ពជាតិសីហនុ (Armée nationale sihanoukiste) និង បានក្លាយជាអង្គលេខាធិការហ៊្វុនស៊ិនប៉ិច នៅឆ្នាំ ១៩៨៩ ហើយជាប្រធានបក្ស នៅឆ្នាំ ១៩៩២។ លុះក្រោយមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាព្រះប្រធានគណបក្សរាជានិយមមួយ នៅកម្ពុជា ដែលមានឈ្មោះថា គណបក្សហ្វុនស៊ិនប៉ិច ហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយ នៃកម្ពុជា ពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភា ចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះ មេដាយ និង គោរមងាររបស់ព្រះអង្គវិញ ទ្រង់បានទទួលគោរមងារជា «ស្ដេចក្រុមលួង» នៅខែមិថុនា ឆ្នាំ ១៩៩៣។ ៥ ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ ១៩៩៣ ព្រះអង្គត្រូវបានដំឡើងឋានៈជា «សម្តេចក្រុមព្រះ» បន្ទាប់ពីព្រះអង្គបានខិតខំប្រឹងប្រែងធ្វើឱ្យបិតារបស់ទ្រង់បានក្លាយទៅជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ព្រះអង្គ នរោត្តម រណឫទ្ធិ ទ្រង់ធ្លាប់បានទទួលរង្វាន់ជាច្រើន ពីព្រះរាជា មានដូចជា ៖ – នៅខែធ្នូ ឆ្នាំ ១៩៩២ ព្រះអង្គត្រូវបានតែងតាំងជាមហាសេនា នៃព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា – នៅខែឧសភា ឆ្នាំ ២០០១ ព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយសជាតូបការ – នៅខែតុលា ឆ្នាំ ២០០១ ទ្រង់ទទួលបាននូវ មេដាយមហាសេរីវឌ្ឍន៍ – ព្រះអង្គបានទទួលរង្វាន់ជា មហាសេនា de l’Ordre de la Pleaide ដោយ ឡា ហ្វ្រាំងកូហ្វូនី ក្នុងខែមីនា ឆ្នាំ២០០០។

គួរឱ្យដឹងផងដែរថា សម្តេចក្រុមព្រះ ទ្រង់មានបងប្អូនសរុប ១២ នាក់ ដែលមកពីមាតាផ្សេងៗគ្នា ខណៈមានតែ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ប៉ុណ្ណោះ ដែលជាបងប្អូនបង្កើតតែមួយគត់របស់ព្រះអង្គ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់មានមហេសី ២ អង្គ គឺទ្រង់បានជួប អេង ម៉ារី ជាភរិយាដំបូង របស់ព្រះអង្គនៅដើមឆ្នាំ ១៩៦៨។ ក្រោយមក ព្រះអង្គបានជួប អ្នកម្នាង អ៊ុក ផល្លា គឺត្រូវជាកូនចៅរបស់ ព្រះបាទស៊ីសុវត្ថ ជាអ្នកម្នាង ក៏ជាអ្នករបាំបុរាណដ៏ឆ្នើមម្នាក់ផងដែរ។នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ សម្ដេចក្រុមព្រះ និង អ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេលកំពុងធ្វើដំណើរទៅ ខេត្តព្រះសីហនុ ខណៈអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពប៉ុន្មានម៉ោងក្រោយ ដោយសាររបួសធ្ងន់ ក្នុងគ្រោះថ្នា ក់នោះ៕

ប្រភព Popular Magazine