បទថ្មី ទេព បូព្រឹក្ស ធ្វើឲ្យ ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង រំភើបអួលដើម.ក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ក្រោយស្ងប់ស្ងាត់ពីវិស័យចម្រៀង អស់មួយរយៈពេលធំរួចមក ត្រឡប់មកជាថ្មីលើកនេះ តារាចម្រៀង ទេព​ បូព្រឹក្ស បានធ្វើឲ្យមហាជនគ្រប់គ្នា ភ្ញាក់ផ្អើលចំហមាត់ នឹងវីដេអូចម្រៀងដែលអស្ចារ្យបំផុត បង្កប់នូវ ទម្រង់សិល្បៈរបស់ខ្មែរជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្នុងការសម្ពោធដាក់ផ្លូវការនូវ វីដេអូចម្រៀងថ្មីនេះ គេឃើញ តារាចម្រៀងរូបនេះ​បានអញ្ជើញ តារាល្បីៗជាច្រើននៅកម្ពុជា ដោយក្នុងនោះ ក៏មានបុគ្គលមានកេរ្ត៍ឈ្មោះរបស់ក្រសួងវប្បធម៌ វិចិត្រ​ សិល្បៈផងដែរ ជាក់ស្តែងមាន ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអញ្ជើញចូលរួមក្នុង ការពិធីនោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ គ្រាន់តែឃើញ វីដេអូចម្រៀងរបស់ កញ្ញា ទេព បូព្រឹក្ស ហើយនោះ លោកសាស្ត្រចារ្យបាន សម្តែងអារម្មណ៍រំភើប រហូតដល់ថ្នាក់ មានប្រសាសន៍ទាំងអួលដើមកថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជា ចាស់ទុំម្នាក់ អ្នកអភិរក្សវប្បធម៌ ដែលនៅសេសសល់ពីសម័យ «ប៉ុលពល» មក ​ស្នាដៃនេះបាន បុកចំបេះដូង ដែលខ្ញុំជាអ្នកថែរក្សាបន្តពីដូនតាដូចបូព្រឹក្ស ខ្ញុំសប្បាយចិត្តណាស់ ពីមុនយើងឆ្លងកាត់សង្គ្រាមច្រើន ដូច្នេះពេលនេះ ក្រោមសន្តិភាព សុំឲ្យផលិតកម្មទាំងអស់ យកគម្រូ សាមគ្គីគ្នា មិនចង់បានល្អដូចកូរ៉េ ល្អដូចជប៉ុន សុំត្រឹមល្អបែបខ្មែរ៕

ប្រភព Khmerload