ជាន់ថ្ងៃគ្នា! រើសថ្ងៃការរួចហើយ ទើបខាងសាលាប្រកាសថ្ងៃប្រឡង មានអីស្រាប់តែប្រើវិធីនេះភ្លាម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌា៖ កាលពីថ្មីៗនេះ មានរូបភាពចំនួនប៉ុន្មានសន្លឹក ត្រូវបានថតឡើង និងយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម​ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដែលបង្ហាញឲ្យឃើញពីកូនក្រមុំឥណ្ឌាម្នាក់ បានស្លៀកពាក់នូវឈុតអាពាហ៍ពិពាហ៍ និងអង្គុយប្រឡងក្នុងថ្នាក់រៀនជាមួយនិស្សិតដទៃទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នាង Shivangi Bagthariya គឺជានិស្សិតម្នាក់នៃមហាវិទ្យាល័យ Shanti Niketan និងកំពុងសិក្សាថ្នាក់បរិញ្ញបត្រ BSW។ ហើយអស់រយៈពេលជាយូរខែណាស់មកហើយ នាងបានរៀបចំគម្រោងនៃការរៀបអាពាហ៍ពិពាហ៍ និងសម្រេចយកថ្ងៃពិសេសដើម្បីប្រារព្ធធ្វើឡើង ខណៈកាលបរិច្ឆេទនៃការប្រឡងឆមាសទី៥របស់នាងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន កាលវិភាគនៃការប្រឡងបានចេញមក ដែលកាលបរិច្ឆេទស្របនឹងគ្នាជាមួយថ្ងៃអាពាហ៍ពិពាហ៍របស់នាងតែម្ដង ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ នាងមិនចង់ផ្លាស់ប្ដូរអ្វីទេ ដែលសម្រេចចិត្តធ្វើការស្នើសុំឪពុកម្ដាយក្មេក និងបងប្អូនសាច់ថ្លៃ សម្រាប់ការលើកម៉ោងប្រារព្ធពិធីបន្ដិច ដើម្បីឲ្យនាងបានទៅប្រឡងមុនពេលពិធីចាប់ផ្ដើម ដោយមានការស្លៀកពាក់នូវឈុតកូនក្រមុំ បំពាក់គ្រឿងអលង្ការគ្រប់សព្វ និងតុបតែងមុខហើយជាស្រេចផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជាចុងក្រោយនាងក៏បានបញ្ចប់ការប្រឡងយ៉ាងរលូន និងប្រាប់បណ្ដាសារព័ត៌មានមួយប្រចាំប្រទេសឥណ្ឌាឲ្យដឹងដែរថា ការអប់រំគឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប រួមទាំងស្ត្រី។ ហើយឪពុកម្ដាយ និងមនុស្សស្រីមិនថា ចាស់ឬក្មេង គួរតែផ្ដល់សារៈសំខាន់ទៅលើការអប់រំ៕