ស្រស់ស្អាតណាស់! ទៀង មុំសុធាវី ស្លៀកឈុតនេះរំលេចម៉ូតបែបខ្មែរ មានតែមួយគ្មានពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានស្ដាប់ បទចម្រៀងពីសម័យដើម ប្រាកដជាបានជ្រាបយ៉ាងច្បាស់ ពីតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា ទៀង​​ មុំសុធាវី ជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គេដឹងផងដែរថាអ្នកនាង ទៀង មុំសុធាវី ជាតារាស្រីមួយរូបដែលមិនសូវឃើញស្លៀកពាក់ស៊ិ ចស៊ី ទោះបីស្លៀកសម្លៀកបំពាក់ស៊ីវិល័យទាន់សម័យយ៉ាងណាក្ដី។ មិនតែប៉ុណ្ណោះ រាល់ការតែងខ្លួនរបស់នាងតែងតែមានភាពលេចធ្លោ សមរម្យ និងថ្លៃថ្នូរតែម្ដង។ ម្យ៉ាងវិញទៀត ដោយសារនាងជាតារាសម្រៀងស្រី ដែលនិយមច្រៀងនូវបទចម្រៀងសំនៀងដើមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នាពេលថ្មីៗនេះ អ្នកនាង មុំសុធាវី បាន បង្ហាញខ្លួននៅលើឆាកតន្រី្តបែបបុរាណ និងពិតជាប្លែកភ្នែកជាខ្លាំង ជាមួយនឹងម៉ូដសម្លៀកបំពាក់បែបខ្មែរសុទ្ធសាធ ដែលមានការរចនាឡើងជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ ដោយម៉ូដខាងលើបែបស្បៃ និងខាងក្រោមបែបសំពត់អប្សរាមានឌិន ពិតប្លែកអាចនិយាយបានថា​មានតែមួយគ្មានពីរ៕