ទម្លាយអាថ៌កំបាំងទាំង ១០ របស់ សាយ ក្រៅអាជីពសិល្បៈ អ្នកគាំទ្រមួយចំនួនមិនទាន់ដឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ មិនត្រឹមតែជាប់ងារជាតារាចម្រៀង​ Original Song សំឡេងស្រទន់ អន្ទងយកចិត្តអ្នកស្តាប់តែប៉ុណ្ណោះទេ តែលោក សាយ ក៏ត្រូវបានមហាជនជាច្រើនបានហៅលោកជា Hero ដែលបានជួយដល់កុមារកម្ពុជាជាច្រើនកំពុងមានជំងឺ ជួបវិបត្តិខ្វះខាត ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កាលពីចុងឆ្នាំ ២០២០ លោក សាយ រៀបចំកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយលោកបានរត់ ២៣ ខេត្ត-ក្រុង រយៈពេល ៩៧ ថ្ងៃ ក្នុងរយៈចម្ងាយ ២៤០៨ KM និង រៃអង្គាសថវិកា បានជិត ៥០ ម៉ឺនដុល្លារជួយដល់កុមារកម្ពុជា ។ ជាងនេះទៅទៀត កាលពីចុងខែតុលា ឆ្នាំ ២០២១ កន្លងទៅ លោក សាយ ក៏ទើបតែបានបញ្ចប់កម្មវិធីសប្បុរសធម៌មួយថ្មីទៀត មានឈ្មោះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រត់ជាមួយសាយ Virtual Run 2021» ជាប្រភេទការរត់ម៉ារ៉ាតុន សម្រាប់រយៈចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ដោយបានប្រព្រឹត្តិទៅយ៉ាងជោគជ័យកាលពីថ្ងៃទី ៣០ និង ៣១ ខែតុលា ឆ្នាំ ២០២១ ដើម្បីយកប្រាក់ចូលរួមបរិច្ចាគដល់សកម្មភាពមនុស្សធម៌របស់អង្គការចំនួន ៣ ដែលជួយទ្រទ្រង់ដល់សុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន អង្គការ Manna4Life សាលាទន្សាយ និង អង្គការជនពិការកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រៅពីការងារសិល្បៈ និង ការងារសប្បុរសធម៌ ដែលមហាជនអ្នកគាំទ្រជាច្រើនបានដឹងមកហើយនោះ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវអាថ៌កំបាំងខ្លះៗនៃរឿងរ៉ាវផ្ទាល់ខ្លួនរបស់ម្ចាស់បទ «ងប់ងល់» រូបនេះ មកបង្ហាញជូន ដោយមានចំណុចខ្លះអ្នកគាំទ្រមួយចំនួនមិនទាន់ដឹងនៅឡើយ។ តស់! ទៅដឹងអាថ៌កំបាំងទាំង ១០ របស់ សាយ ខាងក្រោមនេះ ៖ ១. សាយ មានទីកន្លែងកំណើតនៅ ខេត្តរតនៈគីរី ២. សាយ មានបងប្អូនចំនួន​ ៤ នាក់ ស្រី ២ ប្រុស ២ ហើយ សាយ ជាកូនពៅ ៣. សាយ គឺជាកូនកាត់ខ្មែរ-ឡាវ ដោយលោក មានឪពុកជាជនជាតិខ្មែរ និង ម្តាយជាជនជាតិឡាវ ៤. សាយ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក សេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. សាយ សរសេរអក្សរដៃខាងឆ្វេង។ ៦. សាយ មិនត្រឹមតែជាតារាចម្រៀង លោកក៏ជាកសិករ មានកសិដ្ឋានផ្ទាល់ខ្លួនលើទឹកដីខេត្តរតនៈគីរី ឈ្មោះថា Sai Farm។ ៧. សាយ ធ្លាប់មានជំងឺផ្លូវដង្ហើម ហឺតធ្ងន់ធ្ងរ កាលនៅពីក្មេង។ ៨. សាយ អាចនិយាយបាន ៤ ភាសា ដូចជា ខ្មែរ ថៃ ឡាវ និង អង់គ្លេស។ ៩. សាយ ធ្លាប់បានសរសេរពីរឿងរ៉ាវស្នេហាពិតរបស់ខ្លួន នៅក្នុងបទចម្រៀង «ងប់ងល់» ក្រោយបានជួបនារីម្នាក់ជនជាតិបរទេសក្នុងកម្មវិធី SSEAYP ឆ្នាំ ២០១០ តែរឿងនេះ ជាអតីតកាលរបស់លោកប៉ុណ្ណោះ។ ១០. សាយ មានម្ចាស់បេះដូងរួចហើយ៕

ប្រភព ប្រជាប្រិយ