មិនធម្មតាទេ! ចិញ្ចៀនគូស្នេហ៍ Love Riya និងអនាគតស្វាមី ដាំសុទ្ធពេជ្រ គ្រាប់ធំម្លឹងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ អ្នកនាង Love Riya ជាអ្នកលក់ផលិតផលសម្រស់ម្នាក់ ដែលមានមហាជនជាច្រើន ចាប់អារម្មណ៍នឹងជីវិតហាយសូ និងសម្រស់ដ៏ស្រស់ស្អាតរបស់រូបនាង រហូតធ្វើឲ្យរូបនាង ក្លាយជាតារាហ្វេសប៊ុកម្នាក់ ដែលអ្នកលេងបណ្តាញសង្គម ស្គាល់គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍លើកទី១ហើយនោះ រូបនាងថ្មីៗនេះ លេចឮដំណឹងថា នឹងត្រៀមចូលរោងការទី២ នៅពេលខាងមុខ ដោយក្នុងនោះ គេឃើញរូបនាងនិងគូស្នេហ៍ប្រុសរបស់ខ្លួន បានបណ្តើរគ្នាទៅថតរូប Pre-Wedding យ៉ាងរំភើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ងាកទៅមើលរូបថតPre-Wedding ពិតជាស្រស់ស្អាតខ្លាំង ព្រោះខាងស្រីជា នារីរូបសម្រស់ស្អាតខ្លាំង រីឯខាងប្រុសវិញ ជាបុរសសង្ហា ខ្ពស់ស្រឡះ សាកសមគ្នាជាខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះ គឺមហាជនស្ងើចរូបនាងខ្លាំង ក្រោយរូបរាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិញ្ចៀនគូស្នេហ៍ខ្លួន អស្ចារ្យថ្នាក់នេះ ដាំពេជ្រឡើងស្កះហើយ បើចិញ្ចៀនខាងស្រីវិញ ត្បូងកណ្តាលធំខ្លាំង មើលទៅមិនក្រោមខ្ទង់សែនដុល្លារនោះទេ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖