រំភើបណាស់! សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករបាល់ទាត់ Ronaldo មកលេងកម្ពុជានៅថ្ងៃណាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំតាមរយៈនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មកលេងប្រទេសកម្ពុជានៅថ្ងៃណាមួយ។ នេះបើតាមការបញ្ជាក់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំពោះមុខប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក៏ធ្លាប់បានបង្ហើបពីការត្រៀមអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោកចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ ធូរស្រាលទៀតផង៕

ប្រភព Fresh News