សង្កាត់ចំនួនមួយៗក្នុងខណ្ឌ ៤ នេះ នឹងត្រូវដាច់ទឹក ៤ ម៉ោងពេញ តាមថ្ងៃនិងម៉ោងកំណត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយៗ ក្នុងខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។ ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សង្កាត់និរោធ ខណ្ឌច្បារអំពៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៣៥៥ ដល់ផ្លូវលេខ ៦៤៧ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២៧៥ ដល់ផ្លូវលេខ ២៧៣ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ ៥៩៨ ដល់ផ្លូវលេខ ២៧១R នៅក្នុង សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពី ផ្លូវលេខ ៨៦ ដល់ផ្លូវលេខ ១១៤K នៅក្នុង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ ២០២១។ ការងារ កាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី៕

ប្រភព ប្រជាប្រិយ