លោកគ្រូ​មហា​ជុំ ទាយ​ថា ឆ្នាំ​២០២៩ ខ្ញុង និងកៃដ ​សល់​លុយយ៉ាងតិច​៣០​លាន​ដុល្លារ​ ហើយព្រមទាំងក្លាយជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់​មហាជនប្រាកដជ្រាបរួចមកហើយរឿងរ៉ាវផុងខ្លួន ក្នុងបំណុលវណ្ឌករបស់តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និងស្វាមី នាយកៃដ រហូតដល់ទៅ៦០ម៉ឺនដុល្លារអាមេរិក ដែល្បីពេញបណ្តាញសង្គម តែពេលនេះ គូស្វាមីទាំងពីរនាក់ ហាក់ស្ងប់ស្ងាត់ នឹងកំពុងប្រឹងប្រែងរកស៊ីតាមសម្មាជីវ៉ោ ជាអ្នកចម្រៀងកាត់សក់ផង និងជាអ្នកលក់ដូរ​ តាមបណ្តាញសង្គមផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្មីៗនេះ មានលោកគ្រូទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សទាយថា តារាកំប្លែង ខ្ញុង និងនាយកៃដ នឹងក្លាយជាឧកញ៉ា ហើយថែមទាំងសល់លុយ ៣០ ម៉ឺនដុល្លារ នៅឆ្នាំ២០២៩។ លោកគ្រូទាយរូបនេះ បានបន្តទៀតថា ឥឡូវ​ឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុងឬ នាយកៃដ នឹងក្លាយជាឧកញ៉ា ហើយនឹងមានលុយ២០លានដុល្លារ មិនមែនដោយសារលេងកំប្លែងនោះទេ តែក៏មិនមែនដោយសារតែស្វាមីរបស់ខ្ញុង នាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូបន្តទៀតថា ចូលដល់​ខែឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹកឃើញ​អាជីវកម្ម​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​គ្រឿងក្រអូប ឬម្សៅ​។ ពេល ដែល​ខ្ញុង និង​កៃ​ដរ ចាប់ផ្ដើម​បើក​ជំនួញ​លក់​គ្រឿងក្រអូប​នោះ ខ្ញុង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ ពេលនោះ​ហើយ រាសី​របស់​ខ្ញុង ពេល​ចូល​ដល់​ឆ្នាំ​ថ្មី គឺ​ឆ្នាំខាល ទាំង​ខ្ញុង និង​ស្វាមី ទាំង​កូន​របស់​ខ្ញុង នឹង​ឡើង​ដល់​ចំណុច​ផ្កាយ​១ គេ​ហៅ​ផ្កាយ​លាភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពេលនោះ ខ្ញុង​នឹងជួបមនុស្សល្អនាំផ្លូវ តែមិនមែនខ្មែរទេ គឺជនបរទេស ដែលក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់គំនិត ផ្តល់ជាថវិកាដល់ខ្ញុង និងស្វាមី បើកអាជីវកម្មថ្មី។ ហើយរហូតដល់ពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗ ដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយយ៉ាងហោចតិច ២០ លានដុល្លារ។ ហើយនាយកៃដ ពេលដែលឃើញប្រពន្ធធ្លាក់ខ្លួនបែបនេះ រឹតតែធ្វើឱ្យលោកស្រលាញ់ខ្ញុងកាន់តែខ្លាំងឡើង៕