ជិះម៉ូតូបញ្ច្រាសហើយ នៅគំហករកវា-យនិង គំរាមដកស័ក្តិប៉ូលិសចោលទៀត (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីនេះមានហេតុការណ៍មួយបានធ្វើឲ្យ​ ហាជននៅក្នុងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើហេតុការណ៍មួយ ដែលបានកើតឡើងនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយបុរសម្នាក់បានជិះម៉ូតូបញ្រ្ចាសទិសហើយ បែរជាស្រែកឡូឡារករឿង ចង់វាយសមត្ថកិច្ច ថែមទាំងគំរា.មដកស័ក្កិសមត្ថកិច្ចចោលទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងហេតុមួយនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ កែង និង ផ្លូវ ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចចរាចរណ៍ នៅទីតាំងកើតហេតុ បានឱ្យដឹងថា ដើមឡើយ មានបុរសម្នាក់ជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនឹងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនេះបានបត់ត្រឡប់ក្រោយ និង ជិះបញ្រ្ចាសទិស បណ្តាលឱ្យដួលម៉ូតូ តែមិនបណ្តាលឱ្យរងរបួសនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុការណ៍នេះឡើង សមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសខាងលើបញ្ចេញកាយវិការច្រងេងច្រងាង ថែមទាំងចង់ដាល់សមត្ថកិច្ច និង គំរាមដកស័ក្កិចោលទៀតផង ដែលបង្កជាការភ្ញាក់ផ្អើលដល់មហាជននៅចំណុចកើតហេតុ។ក្រោយប្រើពាក្យសម្ដីទ្រគោះបោះបោក លាយឡំនឹងកាយវិការច្រងេងច្រងាង ដាក់សមត្ថកិច្ចចរាចរណ៍ បច្ចុប្បន្នបុរសខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមនិតិវិធី៕

ប្រភព ប្រជាប្រិយ