អីយ៉ា! គឹម លីហ្សា បង្អួតឡានលំដាប់អភិជន ជាកាដូពីមនុស្សសំខាន់ម្នាក់នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីតារាសម្ដែង គឹម លីហ្សា នាំក្រុមគ្រួសារត្រឡប់មកពីប្រទេសអូស្រ្តាលីរស់នៅស្រុកខ្មែរវិញ តារាស្រីរូបនេះហាក់មានយីអ៊ុនឡើងស្រឺតៗ ដោយមួយរយៈចុងក្រោយនេះ នាងបើកហាងរកស៊ី បង្កើតជាសាខាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជនមួយចំនួនហៅនាងជាអ្នកជំនួញស្រីវ័យក្មេងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមុខរបរកំពុងកាក់កប់ មានលុយហូរចូលដូចទឹក ស្រាប់តែថ្មីៗនេះ គឹម លីហ្សា បានធ្វើឱ្យមហាជនបើកភ្នែកធំៗសម្លឹងមើលជីវិតសុខស្រួលរបស់នាងជាថ្មី ដោយនាងបានទទួលកាដូរថយន្តទំនើបម៉ាក LUXES LM 350 ដ៏ថ្មីសន្លាងតម្លៃរាប់ម៉ឺនដុល្លារមួយគ្រឿង ជិះយ៉ាងត្រជាក់ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់ពីសាមីខ្លួនផ្ទាល់ គឺអ្នកនាង គឹម លីហ្សា ប្រាប់ទៅលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា រថយន្តស៊េរីទំនើបលំដាប់អភិជននោះ ជាកាដូដែលអ្នកនាងទទួលបានពីលោកប៉ាជាទីស្រឡាញ់ ដែលគាត់ទើបតែត្រូវប៉ាន់ដីថ្មីៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រជាប្រិយ