កុំចេះតែហ៊ាន! ទីបំផុត ហេង នរកក្តដា ទម្លាយមុខជនឆបោ-ក បន្លំធ្វើជាគណនី តាចេក ឱ្យមហាជនវេរលុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមប្រុងប្រយ័ត្នចំពោះគណនីបោកប្រាស់ឈ្មោះ «តាចេកកំប្លែង» ដែលបានបង្ហោះរូបថត តាចេក កំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យ ព្រមជាមួយសារសុំជំនួញពីមហាជន ១ ដុល្លារ ដោយមានភ្ជាប់ជាមួយកុងធនាគារ និង លេខទូរស័ព្ទផងនោះ គឺជាគណនីបោកប្រាស់សុទ្ធសាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទង្វើអមនុស្សធម៌របស់ជនខាងលើ តារាសម្ដែង ហេង នរកក្ដដា បានបង្ហោះសារទម្លាយមុខមាត់ និង ការពិតខ្ទេចថា ៖ «នេះហើយជាជនឆបោក ដែលបានក្លែងបន្លំធ្វើជាផេករបស់ឪចេក ឱ្យបងប្អូនបាញ់លុយទៅអាខោន ABA វា សូមបងប្អូនជួយស៊ែរហើយចំណាំមុខវាទុកផង អាប្រែតស៊ីសួត មិនស្គាល់បុណ្យបាប មុខមាត់សមរម្យដែរ មានកូនស្រីដ៏ស្រស់ស្អាត តែមិនគួរមានចរិតដ៏សែនថោកទាបចឹងសោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាសម្ដែង ហេង នរកក្ដដា ក៏បានទម្លាយឆាតឆ្លើយឆ្លងរវាងលោក និង ជនដែលបានបង្កើតគណនីបន្លំឈ្មោះជា តាចេក នោះ មកបង្ហោះនៅលើបណ្ដាញសង្គមទៀតផង ដោយបុរសរូបនេះបានទទួលស្គាល់ពីកំហុក និង បានសូមអភ័យទោសចំពោះទង្វើរបស់ខ្លួន៕