អ្នកនាង ចាន់ តារាទី ស្ពាយឈ្មោះមេម៉ាយច្រើនឆ្នាំ ទើបតែទម្លាយអារម្មណ៍មួយនេះ ឱ្យមហាជនភ្ញាក់ផ្អើល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ចាន់ តារាទី ត្រូវបានគេចាត់ទុកជាតារាសម្ដែងជើងចាស់ដែលមានឈ្មោះបោះសំឡេងមួយរូប ដោយកន្លងមក អ្នកនាងតែងទទួលបានការកោតសរសើរទៅលើភាគប៉ិនប្រសប់នៃការសម្ដែង ក៏ដូចជារូបសម្រស់ដ៏ស្រស់សោភា ធ្វើឱ្យតារាស្រីរូបនេះ ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាអ្នកសិល្បៈជំនាន់ស្របាលៗគ្នាជាមួយអ្នកនាង ចាន់ តារាទី មួយចំនួនបានឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍ ដោយពួកគេបានងាកទៅប្រើជីវិតឯកជនយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារក្ដី ប៉ុន្ដែសម្រាប់តារាជើងចាស់រូបនេះវិញ នៅតែបង្ហាញមុខក្នុងខ្សែភាពយន្តថ្មីៗម្ដងម្កាលធ្វើឱ្យទស្សនិកជនអ្នកគាំទ្ររំភើបនឹងបានទស្សនាខ្សែភាពយន្តដែលអ្នកនាងសម្ដែងយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ តែបើងាកទៅមើលជីវិតគូក្រៅឆាករបស់តារាជើងចាស់រូបនេះវិញ បែរជាមិនសមប្រកបទៅវិញ ដោយអ្នកនាងបានរស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រស់នៅម្នាក់ឯងច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនាង ចាន់ តារាទី បានបង្ហោះសារខ្លីមួយនៅលើគណនីហ្វេសប៊ុកថា ៖ «មានអារម្មណ៍ថាឯកា» ដែលសារខ្លីនេះ ធ្វើឱ្យមហាជនមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកគេច្រើនតែឃើញតារាសម្ដែងរូបនេះ រស់នៅក្នុងជីវភាពសុខសប្បាយហ៊ឺហារ តែកម្រឃើញអ្នកនាងទម្លាយអារម្មណ៍មួយនេះនៅលើបណ្ដាញសង្គមណាស់៕

ប្រភព ប្រជាប្រិយ