Teaser MV បទ «វិរនារី» ទេព បូព្រឹក្ស ចាក់លើអេក្រង់ធំៗ ស្ទើរគ្រប់ស្ដុប (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ឈុតខ្លីៗ នៃ MV បទចម្រៀងមានចំណងជើងថា «វិរនារី» ឬ «Top of The Lady» ដែលផលិតឡើងដោយតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការពេញចិត្ត និងការគាំ្រច្រើនខ្លាំងមែនទែន ដោយសារតែក្នុងឈុតឆាកនៃបទនេះ មានការរៀបចំបង្កើតឡើងដើម្បីលើកស្ទួយវប្បធម៌ខ្មែរយ៉ាងពេញទំហឹង ដោយមានទាំងការបង្ហាញពីប្រាសាទបុរាណ សម្លៀកបំពាក់ និងភាពក្លាហាន អង់អាចរបស់ស្ដ្រីខ្មែរក្នុងការធ្វើសឹកសង្រ្គាមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះទៀតសោត មហាជនដែលជាកូនខ្មែរ និងអ្នកនិយមស្នេហាវប្បធម៌ជាច្រើនស្ទើរពេញប្រទេស កំពុងទន្ទឹងរង់ចាំ MV បទចម្រៀងនេះដែលនឹងចេញជាផ្លូវការណ៍នៅថ្ងៃទី ២៨ ខែវិច្ឆិកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមានការគាំទ្រច្រើនតាមរយៈបណ្ដាញសង្គម បើងាកមកមើលនៅតាមដងវិថី និងស្តុបធំៗក្នុងក្រុងភ្នំពេញមួយចំនួន យើងឃើញថា វីដេអូ Teaser MV មួយបទនេះរបស់កញ្ញា ទេព បូព្រឹក្ស ក៏កំពុងតែចាក់បញ្ចាំងនៅលើអេក្រង់ធំៗជាច្រើនស្ទើរតែគ្រប់ស្ដុប ហ្វេនៗឃើញរំភើបជំនួស។ ដែលនេះក៏ជាកម្លាំងចិត្តមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជាការគាំទ្រដ៏គួរឲ្យមានមោទនភាពមួយសម្រាប់តារាស្រីរូបនេះផងដែរ ព្រោះកន្លងមកនៅពេលដែលនាងចេញចម្រៀងម្ដងៗ គឺមានតែការរិះគន់ ប៉ុន្តែមួយបទនេះវិញ ទទួលបានការគាំទ្រច្រើនអ៊ីចឹង ពិតជាមិនធ្វើឲ្យការខិតខំប្រឹងប្រែងរបស់នាងខកបំណងនោះឡើយ៕