បាន មុន្នីល័ក្ខ ប្រកាសលុបកម្មវិធីភ្លាមៗ ក្រោយជួបបញ្ហាបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ជឿជាក់ថា មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកជជាជ្រាបហើយ នៅប៉ុន្មានមុននេះ ​តារាចម្រៀង​សំលេង​ផ្អែមស្រទន់ បាន មុន្នីល័ក្ខ បានប្រកាសនៅលើបណ្តាញសង្គមរបស់នាង យ៉ាងតក់ក្រហល់ លុបចោលកម្មវិធីមួយចំនួន ស្របពេលតារាចម្រៀងរូបនេះ កំពុងតែសម្រាកព្យាបាលនៅលើគ្រែពេទ្យយ៉ាងស្ដូកស្ដឹង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសំណេររបស់ ​កញ្ញា បាន មុន្នី​ល័​ក្ខ បាន​សរសេរ​ដូច្នេះថា៖​ សុំទោស​ម្ចាស់​កម្មវិធី​ដែល​ខាងយើង​ខ្ញុំ​ត្រូវ​លុប​ភ្លាមៗ​។ ​តែទោះបីយ៉ាងណា ​តារាចម្រៀងស្រីរូបនេះ ​ពុំបាន​បញ្ជាក់​ទេ​ថា នាង​មាន​បញ្ហា​អ្វី​នោះនៅឡើយទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ជំនួយការ​របស់ក​ញ្ញា បាន មុន្នី​ល័​ក្ខ​ ឈ្មោះថា លីន​ដា បាន​និ​យាយ​ប្រាប់​សារព័ត៍មានកម្ពុជាថ្មី​ថា ​មូលហេតុ​ដោយសារ​កញ្ញា​ បាន មុន្នី​ល័​ក្ខ មានជំងឺ​ត្រូវ​ចូល​មន្ទី​រពេទ្យ​បន្ទាន់​។ ​កញ្ញា លីន​ដា បា​នបន្ត​ថា បាន មុន្នី​ល័​ក្ខ មាន​ជំ.ងឺ​មេរោ.គ​ក្នុង​ក្រពះ​និង​ពោះវៀន​ដែល​បណ្តាល​ឲ្យ​ធ្វើទុក្ខ​ខ្លាំង​ត្រូវ​ចូល​ពេទ្យ​ភ្លាមៗ​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួយការចម្រៀងរូបនេះ បាន​ឱ្យដឹងទៀតថា​កញ្ញា បាន មុន្នីល័ក្ខ ​បាន​ចូល​មន្ទី​រពេទ្យ​ កាលពី​ថ្ងៃទី​២៣​ខែ​វិច្ឆិកា​ម្សិលមិញ​ដោយសារតែ​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន​។​ ម្យ៉ាងទៀត​ ពេលនេះ មុន្នី​ល័​ក្ខ បាន​ធូរ​ស្រាល​ខ្លះ​ហើយក្រោយ​ទទួល​បាន​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​​៕