នារីម្នាក់លុតជង្គង់កណ្ដាលហ្វូងមនុស្ស សំពះអង្វរបុរសម្នាក់តាមចែចង់នាង ៥ ឆ្នាំ ឱ្យឈប់តាមនាងទៀត (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មី​ៗ​នេះ វីដេអូ​របស់​ស្ត្រី​ម្នាក់ កំពុង​លុត​ជង្គង់​លើក​ដៃ​ប្រណម​អង្វរ​ក​បុរស​ម្នាក់ សុំ​ឱ្យ​ឈប់​បន្ត​តាម​ចែចង់​នាង​ត​ទៅ​ទៀត កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​តាម​បណ្ដាញ​សង្គម​ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន ET Today បាន​ឱ្យ​ដឹង​ថា បុរស​ក្នុង​វីដេអូ​នេះ​ដែរ គឺ​បាន​តាម​ចែចង់​ក្មេង​ស្រី​រូបនោះ​រយៈពេល ៥ ឆ្នាំ​មក​ហើយ ហើយ​ជា​ញឹកញាប់​តែងតែ​រក​វិធី​ដើម្បី​សារភាព​សុំ​ស្រឡាញ់​នាងទៀត​ផង តែ​ត្រូវ​នាង​បដិសេធ​រាល់​ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា បើ​ទោះ​ត្រូវ​នាង​បដិសេធ​រាប់​ភ្លេច​ក៏​ពិត​មែន តែ​បុរស​រូប​នោះ​នៅ​តែ​មិន​ព្រម​បញ្ឈប់ ហើយ​បន្ត​តាម​ចែចង់​នាង​ដោយ​ក្ដី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​អាច​នឹង​យក​ឈ្នះ​បេះដូង​នាង​បាន។ដោយ​អស់​ការ​អត់ធ្មត់ និង​ ធ្វើ​អ្វី​មិន​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រូប​នោះ លែង​ខ្មាស​លែង​អៀន អង្គុយ​លុត​ជង្គង់​លើក​ដៃ​សុំ​អង្វរ ព្រម​ទាំង​ស្រែក​ខ្លាំង​ៗ​ដាក់​បុរស​នោះ​ថា «ដោះ​លែង​ខ្ញុំ​ទៅ»៕

ប្រភព ប្រជាប្រិយ