ស្ងាត់ៗ ! រ៉ូលីន ធ្វើផ្ទះឲ្យម៉ែដោះ នៅកំពង់ស្ពឺ សូត្រមន្តឡើងហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ស្ពឺ ៖ ពិតណាស់ តារាប្រុសពហុជំនាញ លោក រ៉ូលីន ត្រូវបណ្តាមហាជនជាច្រើន ផ្ទុះការគាំទ្រលើទេពកោសល្យ ដែលធ្វើឲ្យ ចំនួនអ្នកគាំទ្រតែងតែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ងាកត្រលប់ទៅជីវិតឯកជនវិញ តារាប្រុសរូបនេះ នៅមិនទាន់លេចឮដំណឹង មានសម្ព័នភាពជាមួយមនុស្សស្រីណាម្នាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ រូបលោក បានបាត់បង់ទាំងម្តាយនិងឪពុក ដែលអ្នកម៉ាក់របស់រូបលោក ត្រូវគេដឹងថា ទទួលមរណភាពកាលពីជាង ៣ឆ្នាំមុន ក្នុងនោះ សព្វថ្ងៃនេះ រូបលោកនៅសល់មេដោះ និងបងប្រុសដែលជា សមាជិកគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត តារាប្រុសរូបនេះ ដឹងគុណចំពោះម៉ែដោះខ្លាំងណាស់ រហូតដល់ថ្នាក់ សង់ផ្ទះមួយខ្នងទុកឲ្យម៉ែដោះ នៅឯស្រុកកំណើតក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលរូបលោកធ្លាប់បញ្ជាក់ថា រូបលោក ជាញឹកញាប់ចុះឡើង ផ្ទះម៉ែដោះដែលខ្លួនសាងសង់ឲ្យនោះណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសថ្មីៗនេះ គេឃើញរូបលោក និងម៉ែដោះ បានរៀបពិធីតូចមួយឡើងផ្ទះនោះ ដែលមើលទៅទិដ្ឋភាពពិតជា ស្រស់ស្រាយ ចំហាយសុភមង្គលតែម្តង ជាក់ស្តែង តារារូបនេះ បានបង្ហើបថា ៖ ថ្ងៃនេះសូត្រមន្តយកវេលាល្អ​ បំពេញសេចក្តីប្រាថ្នាអោយម៉ែដោះផ្ទះតូចច្រឡឹងមួយខ្នង ( កុំសួររឿងតង់ក្នុងបន្ទប់ព្រោះផ្ទះអត់ទាន់មានគ្រែនិងអីវ៉ាន់អីទេនៅដេគរ័ថែមទៀត៕