សន ពិសិដ្ឋ ចេញ​មុខ​បកស្រាយ ក្រោយ​អតីត​គូស្នេហ៍​ចោទប្រកាន់​រឿង​លួច​ទាក់ទង​ជាមួយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​លោក សន ពិសិដ្ឋ បាន​ចេញ​មុខ​បកស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​អតីត​គូស្នេហ៍​នាង ម៉ា​នី​តា ថា លួច​ទាក់ទង​ជាមួយ​បេក្ខភាព Miss World Cambodia ក្នុង​ពេល​ដែល​ជម្លោះ​ស្នេហា​ត្រីកោណ​នេះ បាន​និង​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាងណា​ខ្លាំង​ពី​មហាជន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។អតីត​គូស្នេហ៍​លោក សន ពិសិដ្ឋ គឺ​នាង ម៉ា​នី​កា បាន​បង្ហោះ​សារ និង​រូបភាព​របស់​តារា​រូប​នេះ និង​គូស្នេហ៍​ថ្មី អម​ជាមួយនឹង​សារ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​តារា​រូប​នេះ​ថា បាន​លួច​ទាក់ទង​ស្នេហា​ថ្មី ខណៈ​ពេល​ដែល​នាង​ក៏​បាន​ព្រមាន​នឹង​បញ្ចេញ​ភស្តុ​តាង​ដែល​លោក សន ពិសិដ្ឋ លួច​ទាក់ទង​គ្នា​ជាមួយ​នារី​ថ្មី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ា​នី​តា បាន​បង្ហោះ​សារ​ថា ខ្ញុំ​នាង​នឹង​បញ្ចេញ​នូវ​ភស្តុ​តាង​គ្រប់យ៉ាង​ដែល​នាង Sary Sovattey និង សន ពិសិដ្ឋ លួច​ផិតក្បត់​យក​គ្នា​អោយ​មហាជន​បានដឹង ព្រោះ​ខ្ញុំ​បាន​អោយទៅ​យក​គ្នា​ដោយ​មិន​រករឿង​ដោយ​ស្រួល​ហើយ តែ​បែរជា​មក​ប្តឹង​ខ្ញុំ​វិញ សូមទោស​មហាជន​ដែល​មានរឿង​បែប​នេះ នាង​ខ្ញុំ​ខំ​រក្សា​ឈ្មោះ​ក្នុង​នាម​ជា​សិល្បៈ​18​ឆ្នាំ​មក​ហើយ មិន​ដែល​មានរឿង​មិនល្អ​ណាមួយ​ទ្បើ​យ តែ​ពេល​នេះ​ត្រូវ​នាង Sary Sovattey និង សន ពិសិដ្ឋ នាំ​នាង​ខ្ញុំ​ចូល​ទៅ​ក្នុង​រឿង​ដែល​សង្គម​ស្អប់ខ្ពើម​បែប​នេះ​ទៅ​វិញ នាង​ខ្ញុំ​លែង​លាក់បាំង​ទៀត​ហើយ​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ តារា​សម្តែង​សាច់ដុំ​លោក សន ពិសិដ្ឋ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា រវាង​លោក និង​នាង ម៉ា​នី​តា មិនមែន​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​ចាប់​ច្បាប់​នោះ​ឡើយ ពោល​គឺ​ត្រឹម​ជា​ការ​សេពគប់​គ្នា​ប៉ុណ្ណោះ ហើយ​នាង​ក៏​គ្មាន​សិទ្ធិ​យក​រូបភាព​លោក និង​សរសេរ​ពាក្យ​ដៀមដាម​មិន​ល្អជា​សាធារណៈ​មក​លើ​រូប​លោក​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា ត្រង់​គាត់ (​ម៉ា​នី​តា​) សរសេរ បើ​ដណ្តើម​គេ​ហើយ​ហ៊ាន​ប្តឹង​គេ​ទៀត ត្រង់នេះ​វា​មិន​ត្រូវ​ព្រោះ​ក្តី​ស្នេហា​មិនមែន​ជា​ការ​បង្ខិតបង្ខំ និង​បោះ​ដណ្តើម​ទៅ​ដណ្តើម​មក​នោះ​ដែរ ហើយ​ប្រសិនបើ​លោក​ស្រឡាញ់​អ្នក​ណា​ម្នាក់ លោក​ប្រាកដជា​រស់នៅ​ជាមួយ​អ្នក​នោះ​។លោក​ថា នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​ជាមួយ​គាត់​ហើយ តែ​បែរជា​គាត់​ប្រើ​ពាក្យ​ស្នេហា​ថ្មី ខ្ញុំ​នឹង​ដណ្តើម​ខ្ញុំ​ពី​គាត់ ពាក្យ​នេះ​មិន​សមរម្យ​ទេ ហើយ​គាត់​ហ៊ាន​ទាំង​ព្រមាន​បញ្ចេញ​ភស្តុ​តាង​រឿង​នេះ​ថែម​ទៀត ដែល​នោះ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច ព្រោះ​ខ្ញុំ​នឹង​គាត​មិនមែន​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​លោក​លោក សន ពិសិដ្ឋ បាន​សារភាព​ថា លោក​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ក្រោយ​នេះ​ពិតមែន ហើយ​ប្រសិនបើ​មិន​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ពួក​លោក​ទាំង​ពីរ​នឹង​ឈាន​ទៅ​ដល់​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​រួច​ហើយ ព្រោះ​ស្នេហា​ពួក​លោក​គឺ​ត្រូវ​បានដឹង​លឺ​ដល់​ចាស់​ៗ​ទាំង​សងខាង​។ លោក​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ លោក​បាន​ព្យាយាម​មិន​តប​.​ត និង​បកស្រាយ​បញ្ហា​ខាងលើ​នេះ​ឡើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្ស​ស្រី​ជាទី​ស្រឡាញ់​របស់​លោក ដែល​កំពុង​ជាប់​តំណែង​កិត្តិយស​ដ៏​ធំ​មួយ (Miss World) ហេតុនេះ​ទាមទារ​អោយ​លោក​ត្រូវ​តែ​ចេញ​មុខ​បកស្រាយ​អោយ​មហាជន​ដឹង​។ លោក​ថា រវាង​លោក និង​ម៉ា​នី​តា មិន​មាន​អ្វី​ទាក់ទង​គ្នា​ទៀត​ឡើយ ហើយ​នាង​ក៏​គ្មាន​សិទ្ធិ​ផ្លូវច្បាប់​ណាមួយ​ដែល​អាច​ហាមឃាត់​រូប​លោក​ទៅ​ទាក់ទង​អ្នក​ថ្មី​នោះ​ឡើយ ខណៈ​ពេល​ដែល​លោក​នឹង​មិន​រំលឹក​ឈ្មោះ​របស់​នាង​ទៀត​ឡើយ ក្នុង​ករណី​ដែល​នាង​មិន​បាន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​រូប​លោក​។ ទោះជា​យ៉ាងណា​បើ​តាម​លោក សន ពិសិដ្ឋ ថា ប្រសិនបើ ម៉ា​នី​តា នៅ​បន្ត​និយាយ​អ្វី​ដែល​មិន​ពិត​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក នោះ​លោក​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ពេល​នេះ​លោក​នៅ​មិន​ទាន់​ធ្វើ​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​៕

ប្រភព Koh Santepheap Daily