មកធ្វើអត្តសញ្ញាណប័ណ្ណ សមត្ថកិច្ចឱ្យវាស់កំពស់ បែរថាដូចអ្នកទោ-ស ដល់ផ្ទះបង្ហោះដៀលសមត្ថកិច្ចកប់ៗមាត់ ចុងក្រោយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការឱ្យដឹងនៅលើបណ្តាញសង្គមរបស់អធិការដ្ឋានស្រុកកំពង់សិលា បានបង្ហោះថា នៅថ្ងៃអង្គារ៍៤រោច​ ខែកត្តិក​ ឆ្នាំឆ្លូវត្រីស័ក​ ពស២៥៦៥​ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​នេះ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក​ ហួត​ ចាន់ធី ​អធិការនគរបាលស្រុក បានចុះស្រាវជ្រាវករណីប្រេីពាក្យសម្តីអសុរោះមកលើ សម្ថកិច្ចនគរបាលស្រុកកំពង់សីលា ​ខេត្តព្រះសីហនុ​ តាមរយ:បណ្តាញសង្គម​ ហ្វេសបុក(fecebook)​ ឈ្មោះ​ សុខ​ លីន​ និងតិកតុក(tiktok) ឈ្មោះ​ ម៉ីម៉ីរៀល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពដដែល បានបញ្ជាក់ពីដើមចមមូលហេតុថា កាលពីថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​ឆ្នាំ២០២១​ ម្ចាស់គណនីខាងលេីឈ្មោះ​ វី​ ស្រីហន​ ភេទស្រី​ អាយុ១៩ ឆ្នាំ​ជនជាតិខ្មែរ​ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង​ ឃុំអូរបាក់ទេះ​ ស្រុកកំពងសីលា​ខេត្តព្រះសីហនុ​ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​មន្ត្រីជំនាញបានរៀបចំបំពេញពត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដេីម្បីតម្រូវតាមល្ខខណ្ឌដែលត្រូវផ្តល់​តែគាត់បែជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វេីជាវីដេអូឃ្លីបបប្រេីពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំនឹងបំភ្លឺក្នុងករណីខាងលេីនេះ រូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែ​ន ក្រោយមក សមត្ថកិច្ច ក៏បានឲ្យរូបគាត់ធ្វេីវីដេអូឃ្លីប ដេីម្បីធ្វើការសុំទោសជាសាធារណៈ​ និង ធ្វេីកិច្ចសន្យាអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕