ញាក់សាច់! ត្រឹមរយៈពេល២ឆ្នាំ K01 ប្រែក្លាយខ្លួនសឹងជាសេដ្ឋី ក្តាប់ក្រុមហ៊ុនដល់ទៅ ២៥ ឯលុយវិញរហូតដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់លោក K01 ហើយ ដែលកន្លងមកបុរសរូបនេះមានប្រវត្តិតស៊ូ ក្រលំបាក តែងមានវត្តមានជួយសម្រួលចរាចរណ៍ និង តែងធ្វើការណែនាំទៅដល់អ្នកជិះបញ្ច្រាសខុសច្បាប់ចរាចរណ៍ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយបាត់មុខមួយរយៈ ពេលនេះស្រាប់តែលោក K01 បានចេញមករៀបរាប់ជីវិតដំណើរជីវិត និង ទម្លាយទ្រព្យសម្បត្តិតម្កល់របស់ខ្លួនត្រួសៗ ក្នុងបទសម្ភាសមួយជាមួយនឹងលោក អ៊ឹម ជីវ៉ា ឱ្យបានដឹងថា បច្ចុប្បន្នលោកមានក្រុមហ៊ុនកាន់កាប់នៅក្នុងដៃចំនួន ២៥ ដែលក្រុមហ៊ុនទាំងនោះ មានទាំងផ្នែកអនឡាញ និង ផ្នែកអចលនទ្រព្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ K01 បានបញ្ជាក់បន្ថែមទៀតថា ទាក់ទងជាមួយនឹងលុយកាក់ ឬ ទ្រព្យសម្បត្តិ ដែលលោកមានរាល់ថ្ងៃនៅធនាគារ គឺមានខ្ទង់ប្រហែលជា ៤ ទៅ ៥ លានដុល្លារ ហើយមានទ្រព្យសម្បត្តិរបស់លោកជាច្រើនទៀត ទាំងដីដែលលោកទិញ ទាំងវីឡារបស់លោក ទាំងឡាន និង ដីរីសតរបស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តទៀតថា លោកភាគច្រើនចូលចិត្តទិញដី ដោយសារលោកជាអ្នករកស៊ីវិស័យដី ដូច្នេះហើយ បើដីណាធូរថ្លៃលោកតែងទិញដីទុក ដែលសរុបត្រួសៗជាមួយទ្រព្យផ្ទាល់ខ្លួនខាងលើ គឺប្រមាណជា ៥ លានដុល្លារ ដែលលោករកបានក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ៕

ប្រភព ប្រជាប្រិយ