ព្រឺសម្បុរ! ទេព បូព្រឹក្ស រៀបចំពិធីក្រុងពាលី សំពះគ្រូ មុនចេញបទចម្រៀង «វីរនារី» ផ្លូវការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង ទេព បូព្រឹក្ស កំពុងទទួលបានការចាប់អារម្មណ៍ និង កោតសរសើរយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនអ្នកគាំទ្រ បន្ទាប់ពីឃើញវីដេអូ Trailer ប៉ុន្មានវីនាទីដែលស្ដែងចេញពីបទចម្រៀង «វីរនារី» ដែលជាបទចម្រៀងឆ្លុះបញ្ចាំងពីស្រ្តីខ្មែរដ៏រឹងមាំ អង់អាច ក្លាហានបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមហាជនអ្នកគាំទ្រជាច្រើនកំពុងអន្ទះសាចង់ទស្សនាវីដេអូបទចម្រៀងពេញរបស់តារាចម្រៀង ពេទ បូព្រឹក្ស ស្រាប់តែនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបស្រស់ខាងលើ និង ជី ដេវីត បានរៀបចំពិធីសែនព្រេនក្រុងពាលី និង សំពះគ្រូ នៃបទចម្រៀង «វីរនារី» នេះ ដែលមានរៀបចំផ្លែឈើជាច្រើនមុខ និង គ្រឿងរណ្ដាប់ផ្សេងៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរៀបចំពិធីក្រុងពាលីនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រផ្ដោតចិត្តចង់ឃើញភាពអស្ចារ្យនៅក្នុងវីដេអូផ្លូវការនៃបទ វីរនារី នេះកាន់តែខ្លាំង តែយ៉ាងណា ទេព បូព្រឹក្ស បានបញ្ជាក់ហើយថា បទនេះនឹងចេញជាផ្លូវការនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រិជាប្រិយ