មានទឹកចិត្តណាស់! តន់ ចន្ទសីម៉ា ហូតលុយពីហោប៉ាវ ១០០ លានរៀល ធ្វើរឿងល្អនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីវ័យក្មេង តន់ ចន្ទសីម៉ា ដែលពេលនេះបានក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្ម Galaxy Navatra កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កោតសរសើរនឹងវាសនារបស់នាងមិនស្ទើរនោះទេ ក្រោយបណ្ដើមបានទីផ្សារសិល្បៈ ដូចជាការថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗនានា ជាមួយនឹងតម្លៃខ្លួនខ្ពស់កប់មិនចាញ់តារារៀមច្បង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពជោគជ័យទាំងវ័យក្មេងនេះ តន់ ចន្ទសីម៉ា បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយធ្វើឱ្យមហាជនអ្នកគាំទ្រកោតសរសើរលើរូបនាងជាថ្មី ដោយតារាស្រីរូបនេះ បានឧបត្ថម្ភទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនដល់ទៅ ១០០ លានរៀលដល់សិល្បៈបុរាណ ដូចជាល្ខោនខោល ចាប៉ីដងវែង និង សមាគមអ្នកនិពន្ធខ្មែរជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តន់ ចន្ទសីម៉ា រំភើបខ្លាំង ដោយនាងបានបង្ហាញពីទឹកចិត្តសប្បុរសបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ»៕