កុំចេះតែហ៊ាន! ផ្គើនបើកឡានថ្លៃ កិនស្មៅទាំងយប់ ឯកឧត្តម គួច ចំរើន បញ្ជាឱ្យដាក់ច្រវាក់ឡាន រួចស្ទូចមកទាំងយប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ឡានធំទំនើបមួយគ្រឿង បានបើកចូលចតនៅលើសួនដាំស្មៅមួយកន្លែងទាំងយប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាហួសចិត្តបំផុតចំពោះទង្វើបែបនេះយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ បើតាមការបង្ហោះពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឡានដែលបានបើកបរជាន់ស្មៅសាធារណៈទាំងយប់នោះ ត្រូវបានក្រុមការងារនៃក្រុងព្រះសីហនុ បានសហការរៀបចំដាក់ច្រវ៉ាក់កង់ឡានខាងលើ រួចស្ទូចយកមកទាំងយប់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ គេសង្កេតឃើញមានអ្នកលេងបណ្ដាញសង្គម បានចូលខំមិន ស្នើឱ្យផាកពិន័យឱ្យច្រើន ដើម្បីឱ្យរាងចាល ស្រាប់តែលោកអភិបាលខេត្ត បានឆ្លើយតបវិញថា ៖ «ប្រហែលហើយ ចេញថ្លៃឡានស្ទូច»៕

ប្រភព ប្រជាប្រិយ