ពេញចិត្តពេក អាចារ្យធំ ដាក់ប្រូហ្វាល់រូប ជី ដេវីត ហើយពោលពាក្យថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ អ្នកណាៗក៏ដឹងដែរ រឿងរ៉ាវសង្គ្រាមពាក្យសម្តីផ្ទុះពេញបណ្តាញសង្គមរវាង អាចារ្យធំ និងកំពូលតារាចម្រៀងរ៉េបលឿនដូចរន្ទះ លោក ជី ដេវីត ដែលពេលកន្លងមក អាចារ្យ ជានិច្ចកាលតែងរិះគន់នូវស្នាដៃចម្រៀងរបស់តារាចម្រៀងរូបនេះ ព្រោះតែលោកអាចារ្យថា មិនសូវឃើញជី ដេវីត បញ្ចូលស្នាដៃបែបបុរាណ​ចូលទៅក្នុងបទចម្រៀង ឬស្នាដៃរបស់លោកនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ គឺ នៅប៉ុន្មានមុននេះ អាចារ្យធំ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា​ អាចារ្យធំ នគររាជ បានតាំងប្រូហ្វាល់រូបតារាចម្រៀង ជី ដេវីត ហើយថែមទាំងពោលលើកសរសេរតារាចម្រៀងរូបនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អាចារ្យធំ បានសរសេរ Caption ដូច្នេះថា៖ អស្ចារ្យណាស់លោកប្អូន។ ក្រោយឃើញបែបនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានសម្តែងការត្រេកអរសាទរផងដែរ ដោយពីមុន ធ្លាប់តែឃើញអ្នកទាំងពីរ ពោលគឺអាចារ្យធំ និងតារាចម្រៀងរ៉េប ជី ដេវីត ដែលតែងផ្ទុះសង្គ្រាមពាក្យសម្តីព្រលះគ្នាមិនសំចៃមាត់ នៅលើបណ្តាញសង្គម ជាញឹកញយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាលើ់កទីមួយ ដែលអាចារ្យធំ បានលើកសរសើរលោក ជី ដេវីត ក្រោយពីបានឃើញអាល់ប៊ុមចម្រៀងមួយបទរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ទើបនឹងចេញ Trailer ថ្មីៗ ដែលចម្រៀងនេះមានចំណងជើងថា​ Top of the Lady ជាចម្រៀងបែបបុរាណរំលេចនូវស្នាដៃជាខ្មែរពិតៗតែម្តង៕