សង្វែគណាស់! ម្ដាយស៊ូមកពីថៃ ជូនដំណើរស-ពកូនស្រីលើកចុងក្រោយ តែមកមិនទាន់ ព្រោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យសោកសៅសម្រាប់ក្រុមគ្រួសារស-ព ដែលយុវតីវ័យក្មេងមួយរូប ជាសិស្សថ្នាក់ទី ១២ បានបាត់បង់ជីវិត ដោយសារមានជនល្មើសបាននាំគ្នាចាប់រំលោ-ភបូក និង សម្លា-ប់នៅ វេលាម៉ោង ៥ និង ០០ ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ក្នុងភូមិសាស្ត្រឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលរងនូវអំពើឃាត-កម្មដ៏សាហាវឃោឃៅនេះ បានធ្វើឱ្យសន្ទុះមហាជនជាច្រើន នាំគ្នាសំណូមពរឱ្យសមត្ថកិច្ចបន្តកិច្ចការងារស្រាវជ្រាវឱ្យបានឆាប់រហ័ស ដើម្បីវែកមុខរកឃាតករអប្រិយ៍ យកមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនគ្រួសារស-ព ដែលកំពុងរងទុក្ខខ្លោចផ្សារ បាត់បង់សមាជិកជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់វិលវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង ស្ទើរទប់ទឹកភ្នែកមិនបានទៀតនោះ គឺកំឡុងពេលរៀបចំបុណ្យស-ព និង បូជាសពជនរងគ្រោះជាលើកចុងក្រោយ គឺម្ដាយជនរងគ្រោះ ពុំអាចមកជូនដំណើរកូនស្រីជាទីស្រឡាញ់របស់ខ្លួនជាលើកចុងក្រោយបានឡើយ ដោយសារតែត្រូវធ្វើដំណើរមកពីប្រទេសថៃ តែមកមិនទាន់ ព្រោះសពមិនអាចទុកយូរបាន ជារឿងដ៏រំជួលចិត្តបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ សល់តែជាង ១ ខែទៀតប៉ុណ្ណោះ គឺដល់ពេលប្រឡងបាក់ឌុបរបស់ជនរងគ្រោះ ឈ្មោះ អ.ង.ជ ដោយរូបគេ មានក្ដីស្រមៃចង់រៀនពេទ្យពេលប្រឡងជាប់ តែគួរឱ្យស្ដាយ រូបគេបែរជាមកជួបរឿងរ៉ាវឃាត-កម្មដ៏ព្រៃផ្សៃបែបនេះ ចាកចោលក្រុមគ្រួសារ និង មិត្តភក្តិ ដោយក្ដីអាឡោះអាល័យជាទីបំផុត៕

ប្រភព ប្រជាប្រិយ