រន្ធ ត់ណាស់! នៅមីយ៉ាន់ម៉ា មនុស្សរាប់ម៉ឺននាក់សម្រុកទៅវត្ត បណ្ដាលឱ្យធ្លាក់ទឹកលង់ស្លា–ប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៥ នាក់​បាន​លង់​ទឹក​ស្លា.ប់ កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ ខណៈ​មនុស្ស​ជាច្រើន​បាន​ពពាក់​ពពូន​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​កំពុង​មាន​ជំនន់​ជន់​លិច ដើម្បី​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​វត្ត​​មួយ​កន្លែង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សោកនាដកម្ម​ដ៏​រន្ធត់​មួយ​នេះ កើត​មាន​ឡើង​ក្រោយ​ពុទ្ធសាសនិក​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ព្យាយាម​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ដ៏​តូច​មួយ ដែល​មាន​ទឹក​ជំនន់​កំពុង​ជន់​លិច​សង​ខាង ដើម្បី​បាន​ទៅ​ដល់​វត្ត Kyeik Hne ប្រារព្ធ​ធ្វើ​ពិធី​សាសនា។ បើ​តាម​សម្ដី​របស់​មន្ត្រី​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​មួយ​ចំនួន​ដែល​ស្លា.ប់ គឺ​នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ឆ្លង​កាត់​ផ្លូវ​ដែល​គ្រោះថ្នាក់ និង​មាន​ចំណោត​ខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ប្រាប់​សារព័ត៌មាន AFP បុគ្គលិក​ខាង​សង្គ្រោះ​បន្ទាន់​ម្នាក់​បាន​និយាយ​ថា គិត​មក​ទល់​ពេល​នេះ សាកស.ព​មនុស្ស ១៥ នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈ​មនុស្ស​ចំនួន ៣ នាក់​ផ្សេង​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ៕

ប្រភព ប្រជាប្រិយ