នៅចាំទេ?ថ្ងៃនេះជាខួប១១ឆ្នាំ នៃព្រឹត្តិការណ៍រ.ត់.ជាន់គ្នាលើស្ពានកោះពេជ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០-ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាខួប១១ឆ្នាំនៃមហាព្រឹត្តិការណ៍សោកនាដកម្ម រត់ជាន់គ្នាបណ្តាលឲ្យមនុស្ស ៣៥០នាក់បានស្លាប់បាត់បង់ជីវិតនៅលើស្ពានកោះពេជ្រ ចំថ្ងៃបុណ្យអុំទូកទី៣ ពោលគឺចំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លង១១ឆ្នាំមុននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំសាលារាជធានីភ្នំពេញ នៅថ្ងៃទី ២២វិច្ឆិកា បានរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រឧទ្ទិសកុស ជូនដល់វិញ្ញាណក្ខនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា លើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដើម្បីជាការរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារនៃសពរបស់បុគ្គលដែលបានស្លាប់បាត់បង់ជីវិតដោយសារតែព្រឹត្តិការណ៍រត់ជាន់គ្នានេះថែមទៀតផង៕

ប្រភព Khmerload