ក្រោយជួបព្យុះភ្លៀង ! ពេលនេះអ្នកនាង ខ្ញុង មានពន្លឺនិងទទួលបានការងារបន្ថែមពីការលក់ប្រហុកផ្អក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយថា មួយរយៈមុនជីវិតរបស់ តារាកំប្លែង អ្នកនាង ខ្ញុង និង ស្វាមី ស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយ​សារតែ​បំណុល ​ប៉ុន្តែពេលនេះ អ្នកនាង និង ស្វាមី កំពុងតែរើបម្រាស់​ដើម្បីឱ្យជីវិតមានភាពប្រសើរឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ដោយគេឃើញថា អ្នកទាំងពីរ ស៊ូទាំងកម្លាំង​​កាយចិត្តធ្វើការឡាយ​ហ្វេសប៊ុក​​លក់ប្រហុក​​ផ្អក់​ទាំង​យប់​ទាំ​ងថ្ងៃស្ទើរគ្មាន​ថ្ងៃសម្រាកនោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ តារាកំប្លែង អ្នកនាង ខ្ញុង និងស្វាមី លោក កៃដ ហាក់កាន់តែមានស្នាមញញឹមឡើងវិញបន្តិចម្ដងៗ និងជីវិតក៏កាន់តែមានពន្លឺឡើងវិញផងដែរ ក្រោយពីមួយរយៈនេះ អ្នក​ទាំង​ពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបានការងារបន្តបន្ទាប់ ដែលទទួលបានការអញ្ជេញចូលរួមកាត់សក់ពិធីមង្គលការ និងច្រៀងភ្លេងការផ្សេងៗ ដែលជាអាជីពមួយទៀត បន្ថែមពីការ​រកស៊ីលក់ប្រហុក​ផ្អក​ដើម្បី​ដោះ​បំណុល​គេនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីទទួលបានឪកាសការងារនេះ អ្នកនាង ខ្ញុង និងស្វាមី ក៏តែងបង្ហោះសារ​លើបណ្ដាញសង្គមបង្ហាញ​នូវអារម្មណ៍រំភើបរីករាយ ​និង ​ចិត្តអំណរគុណក្រៃលែង​ដល់ម្ចាស់​ពិធី​មង្គល​ការដែលបាន​ផ្ដល់កិត្តិយសអញ្ជើញអ្នកនាង ​និង ស្វាមីផងដែរ៕​