ផ្អើលមហាជន! អ្នកលេង Tiktok សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ក្រោយធ្វើទង្វើបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មានដំណឹងភ្ញាក់ផ្អើលមួយបានផ្ទុះពេញបណ្តាញសង្គម ក្រោយគេបានឃើញថា សុខា ដែលជាតារា Tik Tok មួយរូបត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនពីបទលួចទូរស័ព្ទដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា Tik Tok ម្ចាស់សម្លេង «ហូបបាយនៅ?» ដែលជាឃ្លាធ្វើឱ្យរូបគេមានអ្នកស៊ែរ និងចូលមើលរាប់លាននាក់រូបនេះ ត្រូវបានរាយការណ៍ដោយជនរងគ្រោះដែលស្នាក់នៅផ្ទះជាមួយគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ រ៉ុម ស្រីពៅ ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ថាតារា Tik Tok ដែលមានឈ្មោះពិត ថន សុខា ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ បានលួចយកទូរស័ព្ទទៅ ខណៈពេលដែលខ្លួនទុកទូរស័ព្ទនៅនឹងកូន ហើយចំហរទ្វាផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសាកសួរពីសមត្ថកិច្ច សុខា បានសារភាពថាខ្លួនពិតជាបានលួចពិតមែន ហើយយកទៅបញ្ចាំក្នុងតម្លៃ ១០ ម៉ឺនរៀល ក្នុងហេតុផលថា ជារបស់បងប្អូនឱ្យយកមកបញ្ចាំដើម្បីទិញបាយហូប។ ចុងក្រោយសុខត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទី នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅនឹងទីកន្លែងកើតហេតុ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តតាមនីតិវិធី៕

ប្រភព ប្រជាប្រិយ