ថ្ងៃទី១៩ នេះ មានអ្នកឆ្លងកូ វីដថ្មី ៤៥ នាក់ ជាសះស្បើយ ៤៨ នាក់

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលត្រូវជាថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំ ងឺ​កូ វីដ-១៩ ​ឱ្យបានដឹងថា ​កម្ពុជាបានរកឃើញ​អ្នកឆ្លង​ជំ ងឺ​កូ វីដ​-១​៩ ​ចំនួន ៤៥ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR ​ដែលក្នុងនោះមានករណីនាំចូល​ពីបរទេសចំនួន ៥ នាក់។

បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យ​បានរកឃើញ​មានអ្នកជំងឺកូវីដ-១៩ ​ស្លាប់ចំនួន ៤ នាក់ (មិនបានចាក់វ៉ាក់សាំងទាំង ៤ នាក់) ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ចំនួន ៤៨ នាក់ ​បានជាសះស្បើយពេញលេញ ​ត្រឡប់ទៅផ្ទះវិញ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូ វីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖​ – ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៧៨៦ ​នាក់ – អ្នកជាសះស្បើយមានចំនួនសរុប ១១៦​ ១៧០ នាក់ – អ្នកស្លា ប់មានចំនួនសរុប​ ២ ៨៩១ នាក់៕