ទេព បូព្រឹក្ស ទម្លាយអត្ថន័យឈុតចម្បាំង ក្នុងបទ «វីរនារី» កំពុងផ្ទុះការគាំទ្រខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានសាងការចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងបានបញ្ចេញឃ្លឺបខ្លី នៃការវិលត្រលប់មកវិញរបស់នាង ជាមួយចម្រៀងមួយបទមានចំណងជើងថា «វីរនារី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមិនទាន់បានចេញ MV ពេញក៏ពិតមែន តែការចាប់អារម្មណ៍លើចម្រៀងមួយនេះគឺមានសន្ទុះខ្លាំង ជាពិសេសគឺទៅលើការតុបតែងឆាក តុបតែងខ្លួន ជាមួយនឹងស្ទីលបុរាណលាយសម័យថ្មីរបស់នាង ដោយសរុបថ្លៃផលិតចំណាយអស់ជាង ៦០០ លានរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិច ទេព បូព្រឹក្ស បានបង្ហើបឱ្យដឹងពីអត្ថន័យឈុតរបស់នាងថា៖ «ឈុតវីរនារីចម្បាំងស្វាស ជាគំនិតដែលបានដកស្រង់ចេញពីរឿង រាមកេរ្ដិ៍ ជាមួយតួអង្គដ៏សំខាន់មួយគឺ ហនុមាន (ស្តេចមេទ័ពស្វាស) ដែលជាតួអង្គមួយរូបបានឆ្លុះបញ្ចាំងអំពីវីរភាព​ សេចក្តីក្លាហាន​ និងភាពតស៊ូ​ ស្មោះត្រង់​ ប្រកបដោយគុណធម៌ និងបញ្ញា ដែលធ្វើឱ្យមានគំនិតគិត ចាប់ផ្តើមរចនាសាកល្បងច្នៃឈុតបែបសហសម័យ ដែលស្ថិតក្នុងលំហរចនាបទខ្មែរ (ក្នុងន័យ អភិវឌ្ឍដើម្បីអភិរក្ស)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុតនេះធ្វើឡើងដើម្បីលើក ទឹកចិត្តដល់ស្រ្តីគ្រប់រូប ក្នុងគោលបំណងចង់បង្ហាញថា ស្រ្តីមិនមែនជាភេទ ទន់ខ្សោយ ស្រ្តីអាចជាអ្វីៗគ្រប់បែបយ៉ាង ក្នុងសង្គម ក្នុងភាពរីកចម្រើន ជាមួយសមត្ថភាព បញ្ញា​ និងការតស៊ូ​ ប្រៀបបីដូចជាតួអង្គ ហនុមាន​ ស្តេចមេទ័ព​ ស្រ្តីជាមាតានៃពិភពលោក​»៕