ម៉ែរួយ អួលដើមកសម្រក់ទឹកភ្នែក ពេលនិយាយរឿងផ្តើមស្នេហ៍ជាមួយស្វាមី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ក្រោយផ្តើមជីវិតជាអ្នកមានគូ ដោយបានរៀបការជាមួយឧត្តមស្វាមីដ៏ស្រស់សង្ហា និងមានបុណ្យសក្តិរួចមក ម៉ែរួយ អ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូប បានសាងភាពភ្ញាក់ផ្អើលសាជាថ្មីម្តងទៀតដល់មហាជន និងជាពិសេសអ្នកដែលនិយមគាំទ្រខ្លួន ក្រោយបានរ៉ាយរ៉ាប់ ប្រាប់រឿងរ៉ាវគ្រាស្នេហ៍ដំបូង រហូតដល់ថ្នាក់សម្រក់ទឹកភ្នែកថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងវីដេអូប្រមាណជា៣នាទី ម៉ែរួយ បានរៀបរាប់ទាំងអួលដើមក ប្រាប់ពីមូលហេតុ និងប្រវត្តិនៃការស្រលាញ់គ្នាជាមួយនឹងស្វាមីយ៉ាងដូច្នេះថា៖​ ក៏មានពេលខ្ញុំអត់ស្រួលខ្លួន ខ្ញុំឈឺអញ្ចឹងណា យាយឈឺអីអញ្ចឹងដែរ គាត់ខ្នះខ្នែងខ្លាំងណាស់ ពេលហ្នឹងរបៀបថាក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្តវាក្តុកក្តួល ធម្មតាយើងស្រី យើងមករស់នៅនឹង(និយាយហើយរំភើប) ដល់ពេលយើងឃើញមនុស្សម្នាក់ ដែលចាប់អារម្មណ៍យើង ហើយយើងក៏មានបងប្អូន ក្រុមគ្រួសារនៅជាមួយដែរ ក៏ប៉ុន្តែយើងអត់ដែរទទួលអារម្មណ៍នឹងពីអ្នកដែលយើងស្គាល់កន្លងមក របៀបថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមកញ៉ែយើង អ្នកចែចូវយើងទេ តែគ្រាន់តែថាយើងអត់ធ្លាប់ទទួលបានអារម្មណ៍កក់ក្តៅអញ្ចឹង…។​ ​សូមរំលឹកផងដែលថា ម៉ែរួយ អ្នកលក់អនឡាញដ៏ល្បីនៅក្នុងបណ្តាញសង្គម បានលាភាពនៅលីវ ចូលរោងការ ជាមួយស្វាមីកាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ