ព្រោះតែស្រលាញ់! ទេព បូព្រឹក្ស បានលក់ឡានទំនើបមួយគ្រឿងគ្មានស្តាយ ដើម្បីយកលុយផលិត MV «វីរនារី»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាមិនធម្មតារយៈពេលត្រឹមតែ ២៤ ម៉ោង Teaser ដំបូងនៃ MV «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស មានអ្នកទស្សនានៅលើ Youtube ចំនួន 500 K ទៅហើយ។ លើសពីនោះ ស្ទើរតែគ្រប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា និង fan page ជាច្រើនបានចែករំលែកវីដេអូនេះតៗគ្នា ព្រមទាំងសរសើរ ស្ងប់ស្ងែងយ៉ាងខ្លាំងដល់កញ្ញា ទេព បូព្រឹក្ស ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ការផលិត MV ទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ ៦០០ លានរៀល ស្មើរនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត ១៥ ម៉ឺនដុល្លារឯណោះ ហើយចំណុចនេះដែរ ក៏មានមហាជនជាច្រើនកាន់តែអន្ទះសាចង់ឃើញ MV ពេញទាំងស្រុងយ៉ាងខ្លាំង ព្រមទាំងមានចម្ងល់ទៀតថា តើទឹកប្រាក់ ៦០០ លានរៀល នោះកញ្ញា ទេព បូព្រឹក្ស ចំណាយអ្វីច្រើនយ៉ាងនេះ?​​​ ឆ្លើយតបទៅនឹងចម្ងល់ ដោយមានមហាជនខ្លះជឿ និង ខ្លះមិនជឿពីចំនួនទឹកប្រាក់ចំណាយ ស្រាប់តែលោក Athika ដែលគេបានស្គាល់ថាជា Infulencer ដ៏ល្បីឈ្មោះ ព្រមទាំងជាក្រុមការងារក្នុងការផលិត MV «វីរនារី» បានចេញមុខមកបញ្ជាក់ច្បាស់ៗថា ការចំណាយដល់ទៅជិត ១៥ ម៉ឺនដុល្លារ នោះគឺពិតប្រាកដមែន ហើយប្រាក់នោះដែរ គឺកញ្ញា ទេព បូព្រឹក្ស បានសម្រេចយកឡានរបស់ខ្លួនទៅលក់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារយ៉ាងវែង ដែលលោក Athika បានសង្កត់ធ្ងន់ខ្លាំងលើការចំណាយប្រាក់នោះ លោកបានលម្អិតថា ៖ «…ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MV មួយនេះចំណាយអស់រហូតដល់ ៦០០ លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត! ថ្ងៃដែល ចែព្រឹក្ស យកឡានទៅលក់ដើម្បីយកថវិកាផ្ទាល់ខ្លួនមកធ្វើ MV នេះ ខ្ញុំក៏បានទៅជាមួយគាត់​ដែរ។ ការលះបង់ថវិកាផ្ទាល់ខ្លួន​សម្រាប់គាត់ ខ្ញុំគិតថាវាមិនមែនជារឿងធំសម្រាប់គាត់នោះទេ​​ ប៉ុន្តែមនសិការក្នុងការបង្កើត MV ដែលតំណាងឱ្យប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន។ គម្រោងធ្វើបទមួយ ដែលតំណាងឱ្យប្រទេសយើង គឺមានក្នុងចិត្តគាត់តាំងពី ២ ឆ្នាំមុន​ ហើយ Project MV នេះត្រូវបានដំឡើងរយៈពេល​ ២ ខែ​ ជាមួយក្រុមការងារសរុប​ ១២៦ នាក់ (ក្រុមការងារ​គ្រប់ផ្នែកសុទ្ធតែសំខាន់)…​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Athika បានបន្ថែមទៀតថា ៖ «…មកនិយាយពីឈុតនៅក្នុង MV ម្តង! ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ មើលហើយ គឺព្រឺសម្បុរតែម្តង។ សម្រាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានតម្លើងជារូបរាងប្រាសាទព្រះវិហារ​ មើលហើយ គឺមិនសរសើរមិនបានទេ! ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នា នឹងឃើញតួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយ គឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ​ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រ​ជាភ្នំ​តែម្តង និង ឈុតមេទ័ពស្រីដទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះ គឺដុតភ្លើងពេញ studio តែម្តង! នៅមានឈុតអស្ចារ្យជាច្រើនទៀត ដែលអ្នកទាំងអស់គ្នានឹងឃើញក្នុង​ MV ពេញ នាពេលខាងមុខនេះ!…»។ក្រោយពីបានអានសាររបស់លោក Athika ហើយ មហាជនអ្នកគាំទ្រជាច្រើន កាន់តែនៅមិនសុខ ទប់ជើងមិននឹងនោះឡើយ គឺកាន់តែចង់ឃើញទិដ្ឋភាព រូបភាព ទាំងស្រុងនៃ MV ដែលមានការចំណាយប្រាក់ដោយការលះបង់របស់កញ្ញា ទេព បូព្រឹក្ស ព្រមទាំងក្រុមការងារដល់ទៅ ១២៦ នាក់នោះ៕