នៅអេហ្ស៊ីប មនុស្សជាង ៥០០ នាក់ត្រូវហ្វូង​ខ្យាដំរី​ទិ ចយ៉ាងរន្ធ-ត់ ក្រោយហេតុការណ៍អាក្រក់មួយនែះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​រាប់​រយ​នាក់ បាន​រង​របួស​ធ្ងន់ ក្រោយ​គ្រោះ​ព្យុះ​ភ្លៀង​ដ៏​ខ្លាំងក្លា​មួយ​នៅ​ប្រទេស​អេហ្ស៊ីប ដែល​បណ្ដាល​ឱ្យ​សត្វ​ខ្យាដំរី​ដ៏​សាហាវ​ជាច្រើន​ក្បាល​បាន​ផ្អើល​ចេញ​ពី​រូង​ជម្រក​របស់​ពួកវា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​ក្លា បាន​បោកបក់​វាយប្រហារ​​ភាគ​ខាង​ត្បូង​ទីក្រុង Aswan កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ព្យុះ​ដ៏​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​នេះ បាន​បណ្ដាល​ឱ្យ​ហ្វូង​សត្វ​ខ្យាដំរី​ជាច្រើន​ត្រូវ​គេច​ពី​ជម្រក​របស់​ពួកគេ រុករក​កន្លែង​មាន​សុវត្ថិភាព ហើយ​ខណៈ​ពលរដ្ឋ​នៅ​ទីនោះ ព្យាយាម​នៅ​ផ្ទះ​គេច​ពី​ព្យុះ ពួកគេ​បែរ​ជា​មក​ត្រូវ​រងគ្រោះ​ដោយ​ការ​ទិច​របស់​សត្វ​ល្អិត​មាន​ពិស​ដ៏​សាហាវ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជាង ៥០០ នាក់​បាន​រង​របួស​ដោយ​ការ​ទិច​របស់​ហ្វូង​សត្វ​ខ្យាដំរី។ ខណៈ​ចំនួន​អ្នក​រងគ្រោះ​ដោយ​សត្វ​សាហាវ​នេះ​ច្រើន​ពេក​នោះ គ្រូពេទ្យ​ជាច្រើន ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំ ងឺ​កូ​វីដ-១៩ សិន រួច​ងាក​មក​ចា ក់​ថ្នាំ​បន្សាប​ពិស​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សត្វ​ខ្យា​ដំរី​កន្ទុយ​ធំ (Fat-Tailed Scorpion) ដែល​រស់​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប គឺ​ស្ថិត​ក្នុង​អម្បូរ​សត្វ​ដែល​មាន​ពិស​សាហាវ​ជាង​គេ​បំផុត​លើ​ពិភពលោក។ ពិស​របស់​វា គឺ​អាច​សម្លា ប់​មនុស្ស​បាន ក្នុងរយៈពេល​មិន​ដល់​មួយ​ម៉ោង​ផង។ ប្រសិន​បើ​ត្រូវ​សត្វ​ប្រភេទ​នេះ​ទិច ជន​រងគ្រោះ​គឺ​នឹង​មាន​អាការ​ថប់​ដង្ហើម រមួល​សាច់ដុំ និង​ ចលនា​ក្បាល​គឺ​ខុស​ប្រក្រតី៕

ប្រភព ប្រជាប្រិយ