មិនធម្មតាទេ! មានដុងពីកំណើតចឹងសោះ បានជា តន់ ចន្ទសីម៉ា ច្រៀងពីរោះ ល្បីស្ទើរគ្រប់បទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មហាជនភាគច្រើន ប្រាកដជា បានដឹងពី ប្រជាប្រិយភាពរបស់ កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម Galaxy Navatra ដែលកំពុងតែ ផ្ទុះការគាំទ្រជាខ្លាំង ក្នុងពេលថ្មីៗនេះ លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ រាល់បទចម្រៀងច្រៀងដោយ តារាចម្រៀងរូបនេះ ល្បីស្ទើរតែគ្រប់បទ តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយសាមីខ្លួន ទម្លាយថា រូបនាងចេះច្រៀងតាំងពីអាយុ ៥ឆ្នាំនោះ ទើបធ្វើឲ្យ មហាជនមួយចំនួន គិតច្បាស់ថា នេះដោយសារតែ មានដុងសិល្បៈពីកំណើតបែបនេះសោះ ទើបតារាចម្រៀងរូបនាង អាចច្រៀងបានយ៉ាងពិរោះ ហើយមួយរយៈចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ ថែមទាំងអាចឆក់យកប្រជាប្រិយភាពខ្លាំង ថែមទៀតផង។ ជាក់ស្តែង តារាចម្រៀងស្រីវ័យក្មេង រូបនាង បានបង្ហើបប្រាប់ថា ៖ កាលអាយុ5ឆ្នាំខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនគ្រប់អាយុ ទទួលត្រឹមអាយុ6ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏អោយច្រៀង. ហើយអ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល ៕